HP បង្ហាញ​កុំព្យូទ័រ​កូនកាត់​ អាច​បត់​បាន ៣៦០ដឺក្រេ​សម្រាប់​ទីផ្សារ​កម្ពុជា

HP បង្ហាញ​កុំព្យូទ័រ​កូនកាត់​ អាច​បត់​បាន ៣៦០ដឺក្រេ​សម្រាប់​ទីផ្សារ​កម្ពុជា

ក្រុមហ៊ុន HP បាន​ដាក់​បង្ហាញ Laptop ទំនើប​​ថ្មីៗ​របស់​ខ្លួន​ជា​ច្រើន​ម៉ូដែល ហើយ​ក្នុង​នោះ Laptop ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គឺ ម៉ូដែល Pavilin X360 ដែល​អាច​បត់​បាន ៣៦០ដឺក្រេ។ Pavilin X360 នេះ​មាន​ទំហំ​អេក្រង់ ១១,៦អ៊ីញ និង​បំពាក់​​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 រួច​ជា​ស្រេច​។  Pavilin X360 អាច​ប្រើ​ជា​ Laptop ​ឬ​ជា Tablet ក៏​បាន ដោយ​គ្រាន់​តែ​បង្វិល​​​អេក្រង់​មក​ខាង​ក្រោយ។

 

Laptop ប្រភេទ​កូនកាត់ Pavilin X360 នឹង​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ពី ៥០០ដុល្លារ​ឡើង​ទៅ ដោយ​មាន​ទំហំ​ HDD និង RAM ច្រើន​ជម្រើស​ទៀត​សម្រាប់​អ្នក​ប្រើប្រាស់​ជ្រើសរើស​។ តោះ…ទស្សនា​វីដេអូ​បង្ហាញ​រូបរាង Pavilin X360 ទាំង​អស់​គ្នា៖

 

 

អាន៖ iPhone ថ្លៃ​ហួស​លទ្ធភាព អ្នក​គាំទ្រ​​រារែក​ទោះ​ចិត្ត​ប្រាថ្នា​ចង់​បាន

 

 អត្ថបទ៖ ប៉ែត ផាន់និត