ប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តកោះកុង ផ្សព្វផ្សាយនីតិវិធី ការដាក់ មន្រ្តីរាជការស៊ីវិល ឲ្យចូលនិវត្តន៍

ភ្នំពេញ៖ លោក ស្រេង ហុង ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ បានកិច្ចប្រជុំនៅមន្ទីរខេត្ត ដើម្បីផ្សព្វផ្សាយនីតិវិធី ការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍។

សារាចរស្តីពី ការកែសម្រួលនីតិវិធី នៃការដាក់មន្រ្តីរាជការស៊ីវិល ឲ្យចូលនិវត្តន៍ បានឲ្យដឹងថា យោងមាត្រា៥៥ នៃច្បាប់ស្តីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ បទប្បញ្ញត្តិនៃលក្ខន្តិកៈ។ ដោយឡែកនៃក្របខណ្ឌនីមួយៗ ដែលពាក់ព័ន្ធនឹង ការមន្រ្តីរាជការស៊ីវិល ឲ្យចូលនិវត្តន៍ និងអនុក្រឹត្យចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្រ្តីរាជការស៊ីវិល ឲ្យចូលនិវត្តន៍ តាមអាយុតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីការពារផលប្រយោជន៍ ដល់និវត្តន៍ជន និងលើកកម្ពស់ប្រសិទ្ធិភាព នៃការគ្រប់គ្រងការដាក់ មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍។

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ ឲ្យបោះពុម្ពសលាកបត្រព័ត៌មាន មន្រ្តីរាជការស៊ីវិលចូលនិវត្តន៍ និងការផ្ទៀងផ្ទាត់ព័ត៌មាន ក្នុងសលាកបត្រព័ត៌មាន មន្រ្តីរាជការស៊ីវិលចូលនិវត្តន៍៕