​គ្រូ​ និង​សិស្ស​ Aii ​​ចែក​អំណោយ​សប្បុរស​នៅទី​តាំង៤​កន្លែង​ផ្សេង​គ្នា

កាលពី​សប្តាហ៍​កន្លងទៅ​នេះ គ្រូ និង​សិស្ស នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង និង​សាខា​ចាក់អង្រែ បាន​យក​អំណោយ​សប្បុរសធម៌​ដែល​រួមមាន ៖ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់ផ្សេងៗ ដើម្បី​យកទៅ​បរិច្ចាគ​ជូន​ទីតាំង​ចំនួន៤កន្លែង ៖ ១) បុរី​ទារក និង​កុមារ​ជាតិ ២) មជ្ឈមណ្ឌល មេត្តា ករុណា ៣) មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ និង​ទី៤) អង្គការ​មជ្ឈមណ្ឌល​ក​ម្ពុ​ជា​ដើម្បី​ការពារ​សិទ្ធិ​កុមារ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន៦,៤៦៤,០០០ រៀល និង ៣៩០ ដុល្លារ។

សកម្មភាព​នៃ​ការ​រៃអង្គាសប្រាក់​របស់​សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នៅតែ​បន្ត​ឥតឈប់ឈរ ដើម្បី​យកប្រាក់​ដែល​ខ្លួន​រៃអង្គាស​បាន​យកទៅ​បរិច្ចាគ​ជូន​ប្រជាជន​ក្រីក្រ មណ្ឌលកុមារ​កំព្រា មន្ទីរពេទ្យ និង​តាម​បណ្តា​អង្គការ​នានា ដែល​ពួកគេ​កំពុង​ត្រូវការ​ជំនួយ។ សកម្មភាព​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញថា សិស្សានុសិស្ស​មាន​ការយ​ក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ចការងារ​សង្គម ដោយ​ពួកគេ​បាន​ចំណាយ​ទាំង​ថវិកា​ផ្ទាល់ខ្លួន កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ធ្វើ​សកម្មភាព​នេះ​ឡើង ដូច្នេះ​ប្រសិនបើ​ពួកគេ​មិន​យល់​អំពី​តម្លៃ​នៃ​ការងារ​សង្គម​នោះទេ ពួកគេ​ក៏​មិនអាច​សម្រេចបាន​នូវ​កិច្ចការ​ទាំងអស់នោះ​ដោយ​ជោគជ័យ​ឡើយ។
​គ្រូ​ និង​សិស្ស​ Aii ​​ចែក​អំណោយ​សប្បុរស​នៅទី​តាំង៤​កន្លែង​ផ្សេង​គ្នា
ជាក់ស្តែង​ដូចជា​សិស្សានុសិស្ស​នៃ​ថ្នាក់​ភាសា​អង់គ្លេស​កម្រិត AEP ៨ ពួកគេ​បានធ្វើ​សកម្មភាព​រៃអង្គាសប្រាក់​តាមរយៈ​ការលក់​ប្រហិត និង​ភេសជ្ជៈ ដើម្បី​យកប្រាក់​ចំណេញ​ដែល​ខ្លួន​ទទួលបាន​ពី​ការលក់ ទៅធ្វើ​កិច្ចការ​សប្បុរសធម៌​អ​ញ្ជឹ​ង​ដែរ។ សកម្មភាព​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោកគ្រូ ខាត់ សុធា ដែល​លោក​បាន​ដឹកនាំ​សិស្ស​ធ្វើការ​រៃអង្គាសប្រាក់ ដើម្បី​យកប្រាក់​ដែល​ទទួលបាន​ទៅ​បរិច្ចាគ​ជូន​សង្គម​វិញ។ ម្យ៉ាងទៀត​សកម្មភាព​សប្បុរសធម៌​មួយ​នេះ ក៏​អាចជួយ​ឱ្យប្អូនៗសិស្សានុសិស្ស​ទទួលបាន​នូវ​បទពិសោធន៍ល្អៗ ដូចជា​ការសហការ​នៅក្នុង​ក្រុម ការចែករំលែក និង​ការជួយ​គ្នា​នៅក្នុង​សង្គម​ជាដើម។
​គ្រូ​ និង​សិស្ស​ Aii ​​ចែក​អំណោយ​សប្បុរស​នៅទី​តាំង៤​កន្លែង​ផ្សេង​គ្នា
បើតាម​សំដី​របស់​យុវ​សិស្ស ខៀវ មួយ​ហុង ដែលជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្សានុសិស្ស ជាង៣០នាក់​ផ្សេងទៀត បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ក្នុង​ការធ្វើសកម្មភាព​បម្រើ​ដល់​សង្គម ទោះបីជា​ការងារ​នោះ​មានការ​នឿយហត់​បន្តិច​មែន ប៉ុន្តែ​ប្អូន​ពិតជា​សប្បាយរីករាយ​ខ្លាំង ព្រោះថា​ប្អូន និង​មិត្តភក្តិ​អាច​រកប្រាក់​ចំណូល​បាន​ដោយ​ខ្លួនឯង ដើម្បី​ជួយ​ដល់​សង្គម​ផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?