ឥណ្ឌូនេស៊ី ៖ ការ​ណាត់ជួប​សាសង​ស្នេហា​ក្រោយ​ម៉ោង ៩ យប់​ត្រូវ​ហាមឃាត់

ក្រោយ​ម៉ោង ៩ យប់ គ្មាន​ការ​ណាត់ជួប​សាងសង​ស្នេហា​ទៀត​ទេ​សម្រាប់​យុវវ័យ​អាយុ​ក្រោម ១៧ ឆ្នាំ។ នេះ​គឺជា​ច្បាប់​ថ្មី​ដែល​ត្រូវបាន​អនុវត្ត​នៅ​ទូទាំង​ស្រុក Purwakarta ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី ១ ខែតុលា​នេះ។

ច្បាប់​នេះ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​លោក Medi Mulyadi ចៅហ្វាយស្រុក Purwakarta ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ហ្សា​កាតា។ មុននឹង​ឈានដល់​ការអនុវត្ត​នៅ​គ្រប់ទិសទី​នៃ​ស្រុក​នេះ ច្បាប់​ហាមឃាត់​គូស្នេហ៍​សាងសង​គ្នា​ក្រោយ​ម៉ោង ៩ យប់​សម្រាប់​យុវវ័យ​អាយុ​ក្រោម ១៧ ឆ្នាំនេះ ត្រូវបាន​សាកល្បង​ក្នុងភូមិ​មួយចំនួន។ គួរ​បញ្ជាក់ថា នៅ​ប្រទេស​ឥណ្ឌូនេស៊ី អាយុ​ស្របច្បាប់​ដែល​អាច​រៀប​អាពាហ៍ពិពាហ៍​បាន គឺ​ចាប់ពី ១៧ ឆ្នាំ​ឡើង។ ច្បាប់​នេះ​មាន​គោលបំណង​ឲ្យ​យុវវ័យ​ចូល​គេង​ឲ្យ​បាន​ឆាប់ ការពារ​កិត្តិយស​ឪពុកម្តាយ​ខាង​កូនស្រី និង​ទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​មិន​តាម​ប្រាថ្នា ខណៈដែល​ការ​រំលូតកូន​គឺជា​រឿង​ខុសច្បាប់។ បើ​ល្មើ​សនឹង​បទបញ្ជា​នេះ យុវជន​នោះ​នឹង​ទទួល​ការព្រមាន​បី​ដង​ជាមុនសិន មុននឹង​ឈានដល់​ការដាក់ទោស ដោយ​តម្រូវ​ឲ្យ​រៀបការ។ បើ​គូស្នេហ៍​ទាំងពីរ​បដិសេធ ពួកគេ​នឹងត្រូវ​បណ្តេញ​ចេញពី​ភូមិ។

នៅក្នុង​ស្រុក Purwakarta នេះ អត្រា​មរណភាព​មាតា​ពេល​សម្រាលកូន​ខ្ពស់ជាង​អត្រា​ជាតិ​ជា​មធ្យម​ដល់​ទៅ​ពីរដង ដោយសារតែ​ម្តាយ​មាន​ភាព​វ័យក្មេង​ពេក នេះ​បើតាម​អះអាង​របស់​អាជ្ញាធរ។ លោក Medi Mulyadi ដែល​បាន​ជាប់ឆ្នោត​ជា​ចៅហ្វាយស្រុក Purwakarta ដល់​ទៅ​ពីរដង​នោះ បាន​បញ្ជាក់ថា ពលរដ្ឋ ៩០ % គាំទ្រ​វិធានការ​ហាមឃាត់​របស់​លោក។ ប៉ុន្តែ តួលេខ​នេះ​មិនបាន​ផ្អែកលើ​ការសិក្សា​ជា​បទដ្ឋាន​ណាមួយ​ទេ។ បើទោះបីជា​វិធានការ​នេះ​ហាក់ដូចជា​ចម្លែក​បន្តិច​មែន តែ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ទាំងឡាយ​ធូរទ្រូង​ដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?