ការ​ពិត នំ​អន្សម​សាច់​ជ្រូក​ឆ្ងាញ់​​ ងាយ​ស្រួល​ធ្វើ​អ៊ីចឹង​សោះ!


ការ​ពិត នំ​អន្សម​សាច់​ជ្រូក​ឆ្ងាញ់​​ ងាយ​ស្រួល​ធ្វើ​អ៊ីចឹង​សោះ!

ពី​ដើម​រៀង​មក ឲ្យ​តែ​ដល់​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដងៗ ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​នំ​អន្សម​ស្ទើរ​តែ​គ្រប់​ផ្ទះ​ មាន​ដូចជា​នំ​អន្សម​សាច់​ជ្រូក និង​អន្សម​ចេក​ជាដើម។

 

បច្ចុប្បន្ន យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពុំ​សូវ​ធ្វើ​នំ​អន្សម​ខ្លួន​ឯង​ទៀត​ទេ ពួក​គាត់​គ្រាន់​តែ​ចំណាយ​លុយ​​ទៅ​ទិញ​ជា​ការ​ស្រេច ដោយសារ​មមាញឹក​ក្នុង​ការ​បំពេញ​ធុរៈ​ផ្សេង​ៗ។ បើ​​អ៊ីចឹង​យូរ​ៗ​ទៅ រូបមន្ត​ក្នុង​ការ​ធ្វើ​នំ​អន្សម​ខ្មែរ​ អ្នក​ជំនាន់​ក្រោយ ជា​ពិសេស​យុវជន​កាន់​តែ​ដឹង និង​ចេះ​ធ្វើ ​តិច​ទៅៗ។

 

ការ​ពិត​ទៅ ការ​ធ្វើ​នំ​អន្សម​នេះ​មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ គ្រាន់​តែ​ត្រូវ​ការ​ពេល​យូរ​បន្តិច​ប៉ុណ្ណោះ​ក្នុង​ការ​រៀប​ចំ និង​ចម្អិន។ ចំ​ពេល​ថ្ងៃ​នេះ​ជា​បិណ្ឌ​ទី​១១ Sabay សូម​លើក​យក​រូបមន្ត​ធ្វើនំ​អន្សម​សាច់​ជ្រូក​របស់​ខ្មែរ​មក​បង្ហាញ​ដល់​ប្រិយមិត្ត​ដែល​ត្រៀម​នឹង​ទៅ​វត្ត​នា​ថ្ងៃ​ភ្ជុំ​ (បិណ្ឌ​ធំ) តែ​ម្ដង។ ធានា​ថា​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​តែ​ម្ដង​!

 

· គ្រឿង​ផ្សំ៖ អាច​វេច​បាន​ប្រហែល ៣០ ទៅ ៣៥ នំ អាស្រ័យ​លើ​ទំហំ​នំ

 

 

ការ​ពិត នំ​អន្សម​សាច់​ជ្រូក​ឆ្ងាញ់​​ ងាយ​ស្រួល​ធ្វើ​អ៊ីចឹង​សោះ!

 

· របៀប​ធ្វើ៖

នំ​អន្សម​ជា​ទូទៅ​គេ​ប្រើ​ស្លឹក​ចេក ឬ​ស្លឹក​ផ្អាវ​សម្រាប់​វេច​ខ្ចប់ ហើយ​ស្លឹក​ទាំង​នោះ​ទៀត​សោត​ត្រូវ​ហាល​ថ្ងៃ​ឲ្យ​ទន់​បន្តិច​ដើម្បី​ងាយ​ស្រួល​ខ្ចប់​ទៅ​មិន​ប្រេះ​បែក។ ចំពោះ​ចំណង​វិញ ត្រូវ​ប្រើ​ខ្សែ​សង្វារចេក​ ឬ​ខ្សែ​ក្រចៅ​ក៏​បាន​ដែរ រី​ឯ​អង្ករ​ដំណើប​ មុន​វេច យើង​ត្រូវ​លាង​ទឹក​សម្អាត​ ដាក់​ត្រាំ​ទុក​ចោល​១​យប់ ឬ​យ៉ាង​តិច​ណាស់​ប្រហែល​២​ម៉ោង រួច​ទុក​ឲ្យ​ស្ងួត ទើប​យក​មក​លាយ​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ​ ២ ស្លាបព្រា​បាយ ដើម្បី​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់។ មុន​ពេល​រៀបចំ​វេច​ យើង​លាយ​ខ្ទិះ​ដូង​ដែល​កូរ​រួច​មិន​ឲ្យ​ឡើង​ប្រេង​ខ្លាំង និង​សាច់​ដូង​ជាមួយ​អង្ករ។

 

ស្នូល​របស់​អន្សម​ជ្រូក មាន​សណ្តែក និង​សាច់​ជ្រូក។ មុន​នឹង​យក​មក​ធ្វើ​ស្នូល សណ្តែក​ត្រូវ​ត្រាំ​ប្រហែល ២ ម៉ោង និង​លាង​ទឹក​ឲ្យ​ស្អាត និង​ទុក​ឲ្យ​ស្ងួត បន្ទាប់​មក​ទៀត​គឺ​ ហាន់​សាច់​បី​ជាន់​ហាន់​ជា​ចង្វាយ​វែង​ល្មម ​ប្រឡាក់​គ្រឿង​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ១ ស្លាបព្រា កន្លះ។

 

· វិធី​វេច​នំ៖

ដំបូង​យើង​ត្រូវ​លា​ស្លឹក​ចេក ឬ​ស្លឹក​ផ្អាវ ​ទ្រាប់​លើ​គ្នា ​២ ឬ ៣ ស្រទាប់​ឲ្យ​ក្រាស់​ល្មម ហើយ​ត្រូវ​ដាក់​អង្ករ​រោយ​លើ​ស្លឹក​ចេក បន្ទាប់​មក​រោយ​សណ្ដែក​ពី​លើអង្ករ ​ដាក់​ស្នូល​សាច់​ជ្រូក​ដែល​ប្រឡាក់​គ្រឿង​រួច​ ហើយ​ដាក់​សណ្តែក និង​អង្ករ​ពី​លើ​បន្តិច ហើយ​មូល​ស្លឹក​ទាំង​ពីរ​ខ្ចប់​​ចូល​​គ្នា។

 

បន្ទាប់ពី​វេច​ហើយ ​យើង​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ទៀត​គឺ​រុំ​ចំណង​នំ​អន្សម។ ចំណង​ត្រូវ​រុំ​ឲ្យ​ណែន​ល្អ បើ​ពុំ​ដូច្នេះ​ទេ ​នៅ​ពេល​ស្ងោរ ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ​មក​ក្រៅ។

 

· រយៈ​ពេល​ចម្អិន៖

បន្ទាប់​ពី​ចង​ហើយ​យើង​ត្រូវ​យក​ទៅ​ស្ងោរ។ ការ​ស្ងោរ​យើង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ពី ៤ ទៅ ៥ ម៉ោង ទម្រាំ​តែ​ឆ្អិន​ល្អ។ ការ​ចម្អិន​នេះ​ទៀត​សោត យើង​ត្រូវ​នៅ​ចាំ​មើល​ភ្លើង​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​ថែម​ទឹក និង​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​សព្វ​ល្អ។

 

កុំ​ភ្លេច​សាកល្បង​ធ្វើ​ទៅ​វត្ត​ និង​ចែក​បង​ប្អូន​សាច់​ញាតិ​ញ៉ាំ​ណា៎! វា​ជា​កុសល​ផល​បុណ្យ​របស់​អ្នក!

 

«នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ម្សៅ​ស៊ុប​ខ្នរ​ សូម​ជូន​ពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព​ ហើយ​សូម​ឲ្យ​ការ​ញ៉ាំ​អាហារ​ជួប​ជុំ​ក្រុម​គ្រួសារ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ។ »