លោកឧកញ៉ា លាង ឃុន ផ្តល់សម្លៀកបំពាក់ ឯកសណ្ឋានថ្មី ប្រជាការពារ ខណ្ឌមានជ័យ ១៧៥កំប្លេរ

ភ្នំពេញ : សម្លៀកបំពាក់ ចំនួន១៧៥កំប្លេរ និងថវិកា ចំនួន ២ម៉ឺនរៀល ត្រូវបាន អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ផ្តល់ជូនដល់ប្រជាការពារ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលាខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានបញ្ជាក់ថា សម្លៀកបំពាក់ ឯកសណ្ឋានប្រជាការពារ ចំនួន ១៧៥កំប្លេរ និងថវិកានេះ ជាការឧបត្ថម្ភពី លោកឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនស្រាបៀរកម្ពុជា ។

អភិបាល ខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឧកញ៉ា លាង ឃុន ដែលបាន ចំណាយថវិកាផ្ទាល់ខ្លួន លើការកាត់សម្លៀកបំពាក់ ជូនដល់ប្រជាការពារ ខណ្ឌមានជ័យ ១៧៥កំប្លេ ដើម្បីយកទៅស្លៀកពាក់ បម្រើការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ។

នាឱកាសនោះ លោក ពេជ្រ កែវមុនី បានលើកឡើង អំពីសភាពការណ៍ទូទៅនៅ ក្នុងភូមិសាស្ត្រខណ្ឌ និងកាតព្វកិច្ចរបស់ក្រុម ប្រជាការពារលើការចូលរួម រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយសហការជាមួយ កម្លាំងសមត្ថកិច្ចផ្សេងទៀត រួមមាន នគរបាល និងអាវុធហត្ថ ជាដើម ។

លោក ពេជ្រ កែវមុនី បានជំរុញឲ្យប្រជាការពារទាំងអស់ ទាំងនៅថ្នាក់សង្កាត់ និងនៅថ្នាក់ខណ្ឌ ត្រូវបង្កើនកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ ។ លោកអភិបាលបានលើកឡើងថា តួនាទីរបស់ប្រជាការពារ ពិតជាមិនអាចខ្វះបាន លើការចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ក្នុងមូលដ្ឋាន ពីព្រោះសង្កាត់ខ្លះ មានផ្ទៃដីធំ ប៉ុន្តែកម្លាំងនគរបាល មានចំនួនតិច ដូច្នេះការចូល រួមរបស់ប្រជាការពារ លើការចុះល្បាត និងអន្តរាគមន៍ករណីផ្សេងៗ ដែលកើតមានឡើង ។

ជាមួយនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ លោក ពេជ្រ កែវមុនី បានណែនាំអោយ ចេះរក្សាភាពអត់ធ្មត់ ហើយមិនត្រូវធ្វើអ្វី ដែលនាំឲ្យមានការរិះ និងថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះឡើយ ។ ផ្ទុយទៅវិញ ត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគាត់ជួបប្រទះ ។

ក្នុងពិធីប្រគល់ឯកសណ្ឋាន ដល់ប្រជាការពារនាពេលនេះដែរ លោក ពេជ្រ កែវមុនី ក៏បានស្នើដល់លោកឧកញ៉ា លាង ឃុន ជួយឧបត្ថម្ភស្បែក ជើងកម្លាំងប្រជាការពារ ដើម្បីមានលក្ខណ:សមរម្យ ពេលចុះបំពេញការងារ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាប្រចាំផងដែរ៕