លោក សុខ លូ បន្តចូលរួម ក្នុងពិធីវេប្រគេនចង្ហាន់ ដើម្បីបញ្ចប់ បិណ្ឌវេនទី១០ នៅវត្តក្បាលដំរី

កំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៥ នេះ លោក សុខ លូ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ ប្រធានក្រុមការងារ ចុះជួយស្រុកសណ្តាន់ និងក្រុមការងារ បានអញ្ជើញបន្តចូលរួមក្នុងពិធីវេប្រគេនចង្ហាន់ ដើម្បីបញ្ចប់បិណ្ឌវេនទី១០ នៅវត្តក្បាលដំរី ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់។

លោក សុខ លូ មានប្រសាសន៍ថា ពីមុនហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងវត្តនេះ ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងវិស័យ ផ្សេងៗ ក៏ត្រូវបានបំផ្លិចបំផ្លាញក្នុងរបប ប៉ុល ពត ដ៏សាហាវយង់ឃ្នង។  លោកបន្តថា ការស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេសឡើងវិញ ក្រោយពីមានសង្គ្រាមត្រូវបានបញ្ចប់ គឺជាការងារលំបាកណាស់។  ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ និងការដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ សំរាប់ប្រជាពលរដ្ឋនិងកូនចៅ ជំនាន់ក្រោយ។  ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងផ្តល់យុត្តិធម៌ ចំពោះអ្នកដែលបានស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេស ដោយលំបាកតាមការជឿទុកចិត្ត និងគាំទ្រការដឹកនាំរបស់ រាជរដ្ឋាភិបាលដើម្បីបំរើប្រជាពលរដ្ឋ។

ព្រះសង្សដែលគង់ចាំព្រះវស្សា ក្នុងវត្តវត្តក្បាលដំរី រួមនិងគណៈកម្មការ អាចារ្យវត្តយាយជីតាជី បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ និងសហការី  ប្រជាពលរដ្ឋដែលបានមូលមតិគ្នាកាន់បិណ្ឌ និងចូលរួមនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន មកប្រគេនដល់វត្តក្បាលដំរី ដែលបច្ចុប្បន្នវត្ត កំពុងមានការខ្វះខាត និងត្រូវការកសាងរៀបចំបន្ថែម នៅជុំវិញបរិវេណវត្ត ក៏ដូចជានៅក្នុងវត្ត ដើម្បីបង្កើនភាពរីកចម្រើនរបស់វត្ត និងព្រះពុទ្ធសាសនា ៕