មុខសញ្ញាជួញដូរ គ្រឿងញៀន៤នាក់ ដែលនគរបាលបង្ក្រាប នៅស្រុកព្រៃឈរ ត្រូវតុលាការ ឃុំខ្លួន

កំពង់ចាម ៖ មុខសញ្ញាជួញ ដូរគ្រឿងញៀន ចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល បង្ក្រាប និងចាប់ខ្លួននៅ ស្រុកព្រៃឈរ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នោះ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម ចេញដីកាសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ដាក់ពន្ធនាគារ ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយទទួលបាន ដីកាឃុំខ្លួន ទាំង៤សន្លឹករួចមក មុខសញ្ញាទាំងនេះ ត្រូវបានដឹកតាមរថយន្ត យកទៅពន្ធនាគារ ដើម្បីធ្វើការ ឃុំខ្លួនរង់ចាំ ការបើកសវនាការ នៅពេលក្រោយ ។

យោងតាមដីការបស់លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម បានចោទប្រកាន់ ពួកគេពីបទ «ចាត់ចែងឲ្យ ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន» ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន ខេត្តកំពង់ចាម បានឲ្យដឹងថា មុខសញ្ញាជួញដូរ គ្រឿងញៀន ទាំង៤នាក់ រួមមានទី១ឈ្មោះ ពុត ស្លេះ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅ ភូមិព្រៃខ្ជាយ ឃុំមៀន ស្រុកព្រៃឈរ ទី២ឈ្មោះ សយ សេងហាក់ អាយុ២២ឆ្នាំ រស់នៅ ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី៣ឈ្មោះ យ៉ូប យ៉ាម៉ានី អាយុ២១ឆ្នាំ រស់នៅ ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងទី៤ឈ្មោះ ច្រឹង ភារុណ អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាមមន្រ្តី នគរបាល ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោម បញ្ជាផ្ទាល់ ពីសំណាក់ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន៕