លោក ច័ន្ទ សុផល អញ្ជើញ បើកការដ្ឋាន សាងសង់ផ្លូវ ក្រាលកៅស៊ូ និងដាក់លូបង្ហូរ បញ្ជៀសទឹកលិច ប្រវែង ៣គីឡូម៉ែត្រ

បាត់ដំបង៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ខាន់ ម៉ាណេរ ប្រធានមន្ទីរជំនាញ អាជ្ញាធរដែនដីមូលដ្ឋាន បានអញ្ជើញអមដំណើរ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ប្រវែង៣គីឡូម៉ែត្រ និងដាក់លូបង្ហូរទឹក ដើម្បីបញ្ជៀសទឹកលិចក្នុងរដូវវស្សា ដែលត្រូវអនុវត្តក្នុងគម្រោងថវិកាបន្ទាន់ របស់មន្ទីរជំនាញ ហើយនឹងត្រូវប្រើរយៈពេលជាង ១ខែ ឲ្យរួចជាស្ថាពរ។

លោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ និងមានការណែនាំផ្ទាល់ របស់លោកអភិបាលខេត្ត  លោកនិងសហការី ដែលដឹកនាំកម្លាំងជំនាញ និងដឹកនាំដោយលោក ច័ន្ទ សុផល ផ្ទាល់ បានចុះបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ១ខ្សែ លេខ១៥៦ ជាប់មាត់ស្ទឹងសង្កែ ចាប់ពីស្ពានថ្មចាស់ ដល់ចុងស្ពានវត្តគរ មានប្រវែង៣ម៉ែត្រ ដោយផ្លូននេះត្រូវក្រាលកៅស៊ូ មានទទឹង៦ម៉ែត្រ ដោយឆ្លងកាត់៥ភូមិ ក្នុងនោះមានភូមិព្រែកព្រះស្តេច ភូមិនំគ្រាប ភូមិឡឥដ្ឋ និងភូមិព្រែកតាតន់ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។

លោក ខាន់ ម៉ាណេរ បានបន្តថា ក្នុងការស្ថាបនាផ្លូវនេះ គឺធ្វើឡើងដោយចំណាយថវិកាបន្ទាន់ របស់មន្ទីរមានចំនួន២គម្រោង និងចំណាយថវិកាជាង៣លានរៀល។ ក្នុងការជួសជុលផ្លូវនោះដែរ មន្ទីរជំនាញនិងលោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យចូលរួមដាក់លូតាមមុខផ្ទះខ្លួន ចេញលុយរៀងៗខ្លួន ហើយប្រជាពលរដ្ឋទាំងអស់ រីករាយក្នុងការចូលរួមផងដែរ ។ ដោយមន្ត្រីបច្ចេកទេសជាអ្នកធ្វើឲ្យ សម្រាប់បង្ហូរទឹក ដើម្បីបញ្ជៀសកុំឲ្យមានទឹកជំនន់ ដោយសារភ្លៀង និងកាត់បន្ថយការឆាប់ខូចផ្លូវ មួយចំណែកធំផងដែរ។

ក្នុងឱកាសចុះបើកការដ្ឋានផ្លូវនេះ លោក ច័ន្ទ សុផល អភិបាលខេត្ត ក៏បានសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ដល់មន្ទីរជំនាញ និងប្រជាពលរដ្ឋ នៅតាមដងផ្លូវតាមផ្ទះជាច្រើន ដោយម្នាក់ៗមានការស្ម័គ្រចិត្ត និងសប្បាយរីករាយក្នុងការចូលរួម។

នៅរសៀលថ្ងៃដដែល លោកអភិបាលខេត្ត បានបន្តដំណើរ ទៅពិនិត្យនិងដំឡើងស្លាកសញ្ញាចង្អុលទិសចរាចរណ៍ នៅម្តុំរង្វង់មូលលោកយាយទេព ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ និងរង្វង់មូលរំសាយសក់ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងផងដែរ៕