រុស្ស៊ីទម្លាក់គ្រាប់បែក បើកផ្លូវឲ្យទាហានបាឆ្ហា អាល់អាសាដ សម្រុកទៅមុខ

ការ​ទម្លាក់​ និង​បាញ់​គ្រាប់​របស់​ទាហ៊ាន​អាកាស​រុស្ស៊ី ​ទៅ​លើ​ស៊ីរី ​ កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​សកម្ម។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រតិបត្តិការ​ពី​ខាង​លើ​អាកាស ​របស់​រស្ស៊ី ​ បាន​បើក​ផ្លូវ​ឲ្យ​ទាហាន​របស់​ប្រធានាធិបតី ​បាឆ្ហា អាល់អាសាដ ​វាយ​សម្រុក​ រំកិល​ទៅ​ភាគ​ខាង​ជើង ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ ​ក្រុម​ឧទ្ទាម​រំដោះ ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។ ក្រៅ​ពី​ប្រើ​យន្តហោះ​បាញ់​គ្រាប់​ រុស្ស៊ី​បាន​បញ្ចេញ ​ស្នៀត​ថ្មី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ​ដោយ​បាន​បាញ់​គ្រាប់​មីស៊ីល ​ចេញ​ពី​សមុទ្រ​កាសព្យែន ​ ចំងាយ​ប្រមាណ​ជា ​១៥០០​គីឡូម៉ែត្រ ​ពី​ស៊ីរី ​ដើម្បី​ទម្លាក់​មក​លើ​ខេត្ត​អាឡិប ​ភាគ​ពាយ័ព្យ ​ស៊ីរី។