បច្ច័យជិត ១ម៉ឺនដុល្លារ បានមកពី បុណ្យកាន់បិណ្ឌ លោកព្រះរាជអាជ្ញា អមសាលដំបូងខេត្ត បានប្រគេន គ្រូចៅអធិការវត្ត ប្រាសាទស្រះ កណ្តាលខ្ចាស់

បន្ទាយមានជ័យ៖ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងភរិយារួម និងសហការី ទៅបុណ្យកាន់បិណ្ឌទី១០ នៅវត្តប្រាសាទ ស្រះកណ្តាលខ្ចាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បានបច្ច័យជិត១ម៉ឺនដុល្លារ បានមកពីបុណ្យកាន់បិណ្ឌទី១០ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកព្រះរាជអាជ្ញា យកទៅប្រគេន លោកគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ដើម្បីយកទៅកសាង សាលាបឋមសិក្សាបាឡី១ខ្នងកំពុងសាងសង់ បានជាង៦០ភាគរយ ទៅហើយនោះ សាលាបាលី១ខ្នង កំពុងសាងសង់នៅវត្តស្រះកណ្តាលខ្ចាស់ គឺផ្តួចផ្តើមកកសាងដោយលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីបំរើលើផ្លូវព្រះពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋនោះ គ្រាដែលវត្តប្រាសាទស្រះកណ្តាលខ្ចាស់ កំពុងប្រឈមខ្វះខាតសាលាបាឡី សម្រាប់ឱ្យព្រះសង្ឃរៀនសូត្រនោះ ។

លោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់ នាឱកាសនោះបាន ធ្វើពិធីបង្សុកូល និងរាប់បាត្រ ដល់ព្រះសង្ឃ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបការីជន និងបងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ រួមនិងញាតិកាទាំង៧សណ្តាន ដែលបានរលត់ក្ខន្ធទៅហើយនោះ ដើម្បីមកទទួលយកផល្លានិសង្ស ដែលកូនចៅធ្វើបុណ្យធ្វើទាននៅពេលនេះ៕

បច្ច័យជិត ១ម៉ឺនដុល្លារ បានមកពី បុណ្យកាន់បិណ្ឌ លោកព្រះរាជអាជ្ញា អមសាលដំបូងខេត្ត បានប្រគេន គ្រូចៅអធិការវត្ត ប្រាសាទស្រះ កណ្តាលខ្ចាស់

បច្ច័យជិត ១ម៉ឺនដុល្លារ បានមកពី បុណ្យកាន់បិណ្ឌ លោកព្រះរាជអាជ្ញា អមសាលដំបូងខេត្ត បានប្រគេន គ្រូចៅអធិការវត្ត ប្រាសាទស្រះ កណ្តាលខ្ចាស់

  • បច្ច័យជិត ១ម៉ឺនដុល្លារ បានមកពី បុណ្យកាន់បិណ្ឌ លោកព្រះរាជអាជ្ញា អមសាលដំបូងខេត្ត បានប្រគេន គ្រូចៅអធិការវត្ត ប្រាសាទស្រះ កណ្តាលខ្ចាស់已关闭评论
  • 279 views
  • Hide Sidebar
    A+