មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក

ក្រចេះ ៖ ថ្នាក់ដឹកនាំខេត្តក្រចេះ និងមន្ទីរទេសចរណ៍ ខេត្តក្រចេះ បានប្រារព្ធពិធី អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ក្រោមប្រធានបទ «មួយពាន់លានទេសចរណ៍ មួយពាន់ លានកាលានុវត្តភាព» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ និងយុទ្ធនាការរួមគ្នា លើកកម្ពស់ សោភ័ណភាពក្រុងស្អាត និងមានភាពបៃតង ធ្វើកាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅសាលមហោស្រពខេត្តក្រចេះ ។

លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា សមាសភាព ចូលរួម ក្នុងពិធីនោះរួមមាន លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក យិន វណ្ណះ អភិបាលក្រុង មេបញ្ជាការរង ប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធាន អនុ ប្រធានមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត និងនិសិ្សត អាស៊ីកម្ពុជា សរុបទាំងអស់ជាង២០០នាក់។

ជាកិច្ចចាប់ផ្តើម កម្មវិធី លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ បានឡើង អានរៀបរាប់ពិធី អបអរសាទរទិវា ទេសចរណ៍ ពិភពលោកដែលបាន ប្រារព្ធឡើង នាពេលនេះ ពិតជាស្ដែងចេញឲ្យឃើញ ពីការរីកចំរើន នៃវិស័យទេសចរណ៍ របស់ពិភពលោក ក៏ដូចជា ទេសរចរណ៍ របស់ប្រទេសកម្ពុជា និងខេត្តក្រចេះ នាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងទិសដៅអភិវឌ្ឍ វិស័យទេសចរណ៍ នាពេលបច្ចប្បន្ន ។

ខេត្តក្រចេះ ជាខេត្តដែលមានសក្ដានុពល ទេសចរណ៍យ៉ាងច្រើន ហើយត្រូវបានអភិបាលខេត្ត កំណត់យកវិស័យ ទេសចរណ៍ ជាវិស័យអាទិភាព ក្នុងចំណោមវិស័យសំខាន់ៗ ជាអាទិភាព របស់ខេត្ត ។

ជាពិសេស ខេត្តក្រចេះ មានសត្វផ្សោត ទន្លេមេគង្គ មានអាគារ សម័យបារំាងផ្ទះខ្មែរបុរាណ និងរមណីយដ្ឋាន ទេសចរណ៍ សំខាន់ៗ ចំនួន១៦កន្លែង រួមមាន រមណីយដ្ឋាន ធម្មជាតិចំនួន៩ កន្លែងរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ចំនួន៦កន្លែង និងរមណីយដ្ឋាន កែច្នៃចំនួន១កន្លែង។ ចំណែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការ កើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំគួរ ឲ្យកត់សម្គាល់ជាក់ស្ដែង កាលពីឆ្នាំ២០១៤ កន្លងទៅនេះ ភ្ញៀវទេសចរណ៍ ចូលមកខេត្តក្រចេះ មានចំនួន២៥៦.៥០៥នាក់ ប្រៀបទៅ និងឆ្នាំ២០១៣ មានកំណើន១៤,៩២ ភាគរយ ។

ក្នុងនោះ ភ្ញៀវទេសចរណ៍ អន្តរជាតិ មានចំនួន២៣.៦៦២នាក់ និងទេសចរណ៍ជាតិ មានចំនួន២៣២.៨៤៣នាក់ រយះពេល៨ខែ ឆ្នាំ២០១៥នេះ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិ ចំនួន១៦.៧៥៣នាក់ ប្រៀបធៀប និងរយៈពេល ដូចគ្នាឆ្នាំ២០១៤ មានចំនួន១៦.៥៦៨នាក់ មានការកើនឡើង ចំនួន២៧៣នាក់ស្មើ និង១,៥៦ ភាគរយ ។

ភ្ញៀវទេសរចណ៍ជាតិ មានចំនួន៣៩៦.៥៦៩នាក់ ប្រៀបធៀបទៅ និងរយះពេលដូចគ្នាឆ្នាំ២០១៤ មានចំនួន២០៦.៣៧១នាក់ មានការកើនឡើង ចំនួន១៩០.១៩៤នាក់ ស្មើ នឹង៩២,១៦ភាគរយ ក្នុងនោះភ្ញៀវទេសចរណ៍ ដែលមកកំសាខបុណ្យទន្លេ ចំនួនជាង២០ម៉ឺននាក់  ។

នៅកម្មវិធីនោះ លោក យិន វណ្ណះ អភិបាលក្រុងក្រចេះ បានឡើង អានសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានសំណេះសំណាល ជាមួយលោក លោកស្រី និងប្អូននិស្សិត បានចូលរួមកម្មវិធីនោះ៕

មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក

មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក

មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក

មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក

មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក