អភិបាលខេត្ត និងមន្ត្រីរាជការ ដាក់បិណ្ឌវេនទី១១ នៅវត្តទេពពោធិវង្ស និងវត្តកេសរារ៉ាម

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការសាលាខេត្តសៀមរាប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញ ទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ១១ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តទេពពោធិវង្ស (ហៅវត្តថ្មី) និងវត្តកេសរារ៉ាម ក្រុងសៀមរាប ។

ពិធីកាន់បិណ្ឌនេះ គឺដើម្បើឧទ្ទិសកុសលជូនដល់ យុទ្ធមិត្ត យុវជន យុវនារី និងញ្ញាតិមិត្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកហើយនោះ សូមអោយអំណាចផល្លានុសង្ឃ ដែលបានកើតអំពីពិធីបុណ្យនេះ ជួយយិតយោង សណ្តោង ដល់វិញ្ញាណក្ខន្ធអស់លោកទាំងនោះ ឲ្យកាន់សុខក្នុងគតិភព។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរ តែងប្រារព្ធ ចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិកខ្មែរ ធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើម ទៅប្រគេនព្រះសង្ឃនៅក្នុងវត្ត តាមប្រពៃណីទំនៀមទម្លាប់ តាំងពីបុរាណមក ៕