ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាង១លាន​នាក់ ក្នុង​រយៈពេល៩ខែ

ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន១,០៦៩,៩៣៧នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ៧៩០,៣៧០នាក់​កើនឡើង១៤.៤៦ភាគរយ និង​ភ្ញៀវទេសចរ​ជាតិ​ចំនួន២៧៩,៥៦៧នាក់ កើនឡើង៥.១៧ភាគរយ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ សីហនុ។

បើតាម​របាយការណ៍​ដ​ដែល ភ្ញៀវទេសចរ​មក​តាម​ជើងយន្តហោះ​មាន​ចំនួន៦១៣ជើង កើន៣១៤ជើង មាន​ភ្ញៀវទេសចរ​សរុប​ចំនួន៣៥,៧៤៩នាក់ កើនឡើង១៣៩.៧នាគ​រយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន២២១នាក់ កើនឡើង១៨.៨១ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន៣៥.៥២នាក់ កើនឡើង១៤១.២២ភាគរយ។

របាយការណ៍​ដដែល​ប​ន្ត​ថា នាវា​ទេសចរណ៍​ចូល​ចត​នៅ កំពង់ផែ​ក្រុងព្រះសីហនុ​ចំនួន២៧នាវា កើនឡើង៦នាវា មាន​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន២៥,១៧៩នាក់ កើនឡើង១២២.២៣ភាគរយ។ 

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា កំណើន​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​អាជ្ញាធរ​បានរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ភ្ញៀវទេសចរ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​ថែរក្សា​អនាម័យ បរិស្ថាន និង​ចូលរួម​ទប់ស្កាត់​នូវ​រាល់​បទល្មើស​នានា៕

ប្រភព៖ AKP

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?