កូនប្រុស​ពៅ​បុរស​ខ្លាំង​ទទួល​បាន​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ ឆ្នាំ​២០១៥

​កូនប្រុស​ពៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អាយុ​៣៣​ឆ្នាំ​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ របស់​មូលនិធិ​ The​ Gusi​ Peace​ Prize​ International​ ឋិត​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ក្នុង​ចំណោម​ឥស្សរជន​ល្បីៗ​ចំនួន​១៨​នាក់​ផ្សេង​ទៀត​ មក​ពី​ជិត​២០​ប្រទេស​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​គេហទំព័រ​ The​ Gusi​ Peace​ Prize​ ។​

​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ របស់​មូលនិធិ​ The​ Gusi​ Peace​ Prize​ International​ ដែល​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ទទួល​បាន​នោះ​ គឺ​ផ្នែក​ការ​ដឹកនាំ​យុវជន​ មនុស្សធម៌​ និង​អភិរក្ស​ ការពារ​បេតិកភណ្ឌ​វប្បធម៌​ (Youth​ Leadership​ and​ Humanitarianism​ and​ Advocate​ of​ Cultural​ Heritage)​ ។​

​យោង​តាម​គេហទំព័រ​ The​ Gusi​ Peace​ Prize​ បាន​ឲ្យ​ដឹង​ថា​ ពិធីប្រគល់​ពានរង្វាន់​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ អតីត​ប្រធានាធិបតី​ប្រទេស​ Belarus​ គឺ​លោក​ Stanislav​ Shushkevich,​ អតីត​ប្រធានាធិបតី​ប្រទេស​ Portugal​ គឺ​លោក​ Antonio​ Eanes​ និង​អតីត​ប្រធានាធិបតី​ប្រទេស​ Kyrgyztan​ គឺ​លោក​ Askar​ Akayev​ ក៏​បាន​ទទួល​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ នេះ​ដែរ​ ។​

​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ឥស្សរជន​មក​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ ចាប់តាំងពី​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០២​មក​ ៕​

កូនប្រុស​ពៅ​បុរស​ខ្លាំង​ទទួល​បាន​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ ឆ្នាំ​២០១៥ កូនប្រុស​ពៅ​បុរស​ខ្លាំង​ទទួល​បាន​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ ឆ្នាំ​២០១៥កូនប្រុស​ពៅ​បុរស​ខ្លាំង​ទទួល​បាន​ពានរង្វាន់​ The​ Gusi​ Peace​ Prize​ ឆ្នាំ​២០១៥