ប្លន់​ផ្ទះ​វេរ​លុយ​រួច ចោរ​បិទ​មុខ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព

ចោមួយក្រុមបិតមុខជិត មានគ្នាពីរនាក់ បានធ្វើសកម្មភាពប្លន់ផ្ទះវេរលុយវេង យ៉ាងគឃ្លើននៅខេត្តបាត់ដំបងបាន សម្រេចដោយគ្មានឧបសគ្គ នៅក្នុងភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្លន់​ផ្ទះ​វេរ​លុយ​រួច ចោរ​បិទ​មុខ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព
ទិដ្ឋភាពនៅកន្លែងកើតហេតុ និងជនរងគ្រោះ។ (រូបថត នគរបាល)

តាមសេចក្ដីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅ​វេលា​ម៉ោង​ ១៧ និង០៥ នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ​ឆ្នាំ​​ ២០១៥ ស្ថិតនៅក្នុងភូមិ កាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុក​មោងឬស្សី ខេត្តបាត់ដំបង​ បណ្តាលឲ្យបុរសជាម្ចាស់ផ្ទះ រងរបួសបែកក្បាលពីក្រោយ។

តាមសម្តីរបស់មន្ត្រីសមត្ថកិច្ច ស្រុកមោងឬស្សី បានឲ្យដឹងថា ផ្ទះដែលត្រូវចោប្លន់នេះ បើកលក់សាច់ឆ្កែ និង​ទើប​តែបើកវេរលុយ បានរយះពេលបួនថ្ងៃប៉ុណ្ណោះ។ មន្ត្រីរូបនោះបានបន្តទៀតថា ជនរងគ្រោះជាប្តី​មាន​ឈ្មោះ រដ្ឋ​ ធី មានអាយុ ៣៥ ឆ្នាំមុខរបរជាអ្នកលក់សាច់ឆ្កែ និងវេរលុយ ត្រូវក្រុមចោរវាយ​បែកក្បាលពីក្រោយ។ ចំណែក​ប្រពន្ធ​មានឈ្មោះ រ៉ែម ម៉ារ៉ា មានវ័យ ៣៥ ឆ្នាំ រស់នៅក្នងភូមិឃុំខាងលើ។

នៅពេលកំពុងធ្វើសកម្មភាពប្លន់នេះ ក្រុមសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ទាន់ពេលដែរ តែមិនហ៊ានបាញ់ ព្រោះ​ខ្លាចត្រូវម្ចាស់ផ្ទះ។ ម្យ៉ាងទៀតចោរទាំងពីរ មានកាំភ្លើងទាំងពីរ (កាំភ្លើងខ្លីមួយ និងអាកាមួយដើម) បាន​ត្រឹម​បាញ់បង្អើលចោរ២ ទៅ៣ គ្រាប់ឲ្យរត់ប៉ុណ្ណោះ។ ក្រោយពេលប្លន់រួច ក្រុមចោរនោះបានគេចខ្លួន បាត់​ដោយ​សុវត្ថិភាព។ ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់រួមមានប្រាក់រៀលចំនួន ១ ៥០០ ០០០រៀល​ ប្រាក់បាត ១​ ម៉ឺន​បាត និង​ លុយដុល្លារ ២០០ ដុល្លារ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច កំពុងតាម​ប្រមាញ់ជនសង្ស័យ តែមិនទាន់ឃាត់ខ្លួន ជនសង្ស័យណាម្នាក់បាន ​នៅ​ឡើយ៕