FIFA ព្យួរ ​តំណែង​លោក ​ Blatter ​និង​ លោក ​ Platini ​រយៈពេល​៣​ខែ

គណកម្មការ​ពិសេស​ដែល​មាន​តួនាទី​ពិនិត្យ​ក្រម​សីលធម៌ ​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​FIFA​ ទើប​បាន​សម្រេច ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ ម្សិលមិញ ​ដោយ​បាន​ព្យួរ​មុខ​តំណែង​​លោក ហ្សូហ្សិប ប្លាធឺ ​អគ្គនាយក ​FIFA​ បច្ចុប្បន្ន ​ព្រម​ទំាង​លោក ​ មីឈែល ប្លាទីនី ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប​ ជា​បណ្តោះ​អាសន្ន រយៈ​ពេល ៣ខែ។ សេចក្តី​សម្រេច​នេះ ​បាន​ធ្វើ​ឲ្យ​គេ ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​វា​នឹង​រារាំង​ដោយ​ប្រយោល ​មិន​ឲ្យ​លោក ​​ មីឈែល ប្លាទីនី អាច​ឈរឈ្មោះ​បោះឆ្នោត​ សម្រាប់​ការ​ជ្រើសរើស​ប្រធាន​FIFA​ ថ្មី​បាន។