រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​ចត​ក្បែរ​ទីផ្សារ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​គឃ្លើន​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​កើតឡើង​មួយ​ករណី​ទៀត​ហើយ​ បន្ទាប់​ពី​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​ Infiniti​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​ 5.2-175​ អ្នកបើកបរ​ទំនើង​ រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​គឃ្លើន​ (​បើកបរ​ខុស​គន្លង​ផ្លូវ​)​ កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​ Escalade​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រដ្ឋ​06.2-0076​ អ្នកបើកបរ​ទំនើង​ យក​មក​ចត​នៅ​ក្បែរ​ទីផ្សារ​យ៉ាង​គឃ្លើន​ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ រំខាន​ដល់​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​គ្រប់ៗ​គ្នា​ ។​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ត្រង់​មាត្រា​៥(​ក្រុម​ទី​២)​ និង​មាត្រា​៩​ គឺ​បាន​កំណត់​ថា​ យានជំនិះ​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​06.2-0076​ ជា​រថយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ពិតជា​ពិបាក​នឹង​ជឿ​បាន​ណាស់​ដែល​ថា​ រថយន្ត​ទំនើប​ម៉ាក​ Escalade​ ពាក់​ស្លាក​លេខ​រដ្ឋ​06.2-0076​នោះ​ ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ តែបើ​ថា​ អាច​ជា​រថយន្ត​កម្មសិទ្ធិ​របស់​ឯកជន​ ហើយ​យក​មក​ពាក់​ស្លាក​លេខ​រដ្ឋ​ ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ ដើម្បី​សម្ញែង​នូវ​អំណាច​ ឬ​ផលប្រយោជន៍​អ្វីមួយ​ ទើប​សម​ទំនង​ជាង​ ។​

​ដូច្នេះ​ គប្បី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មេត្តា​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ជាក់លាក់​ថា​ តើ​រថយន្ត​ទំនើប​ម៉ាក​ Escalade​ ពណ៌​ខ្មៅ​ ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​06.2-0076​ នោះ​ ជា​យានយន្ត​កម្មសិទ្ធិ​របស់​រដ្ឋ​ ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ពិតប្រាកដ​ ឬ​ជា​យានយន្ត​កម្មសិទ្ធិឯកជន​ យក​មក​ពាក់​ស្លាក​លេខ​រដ្ឋ​ រំលោភ​បំពាន​លើ​អនុក្រឹត្យ​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ?​ ៕​

រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​ចត​ក្បែរ​ទីផ្សារ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​គឃ្លើន​  រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​ចត​ក្បែរ​ទីផ្សារ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​គឃ្លើន​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​ចត​ក្បែរ​ទីផ្សារ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​គឃ្លើន​ រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​ចត​ក្បែរ​ទីផ្សារ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​គឃ្លើន​