គោលការណ៍​៨​ចំណុច​របស់​លោក​មេធាវី​ កែ​ត​ ឃី​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លេខ​រៀង​ទី​១០

​លោក​ កែ​ត​ ឃី​ អាយុ​៤៨​ឆ្នាំ​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ អត្តលេខ​០៧៩​ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​មេធាវី​ពន្លឺយុត្តិធម៌​ និង​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៤​ និង​អាណត្តិ​ទី​៦​ គឺជា​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ ម្នាក់​ មាន​លំដាប់​លេខ​រៀង​ទី​១០​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​ របស់​ BAKC​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

​ក្នុង​នាម​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​នេះ​ លោក​មេធាវី​ កែ​ត​ ឃី​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ និង​ឆន្ទៈ​ ចំនួន​៨​ចំណុច​ សម្រាប់​ឲ្យ​អង្គ​បោះ​ឆ្នោត​ជា​សហ​ភាតា​បាន​ពិចារណា​ និង​សម្រេច​បោះ​ឆ្នោត​គាំទ្រ​ ដូច​ខាងក្រោម​ ៖

១-​ចេញ​មុខ​ដោះស្រាយ​ និង​ការពារ​ផលប្រយោជន៍​មេធាវី​ជា​សហ​ភាតា​ជា​និច្ច​ ចេញ​មុខ​ជួយ​ការពារ​រាល់​ការ​រំលោភ​បំពាន​មក​លើ​សហ​ភាតា​ និង​ការពារ​វិជ្ជាជីវៈ​មេធាវី​ និង​កិត្យានុភាព​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
២-​លុប​បំបាត់​ភាព​អសកម្ម​នានា​ និង​អំពើ​ពុក​រលួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សុចរិត​ភាព​របស់​គណៈមេធាវី​ និង​មេធាវី​ជា​សហ​ភាតា​ ។​
៣-​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ ត្រូវ​គិត​ពី​ផលប្រយោជន៍​មេធាវី​សហ​ភាតា​ជា​ធំ​ ។​
៤-​ពង្រឹងគុណភាព​វិជ្ជាជីវៈ​មេធាវី​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ក្រមសីលធម៌​មេធាវី​ និង​ពង្រឹងគុណភាព​សេវាកម្ម​របស់​នាយកដ្ឋាន​ការពារ​ជន​ក្រីក្រ​នៅ​ក្នុង​គណៈមេធាវី​ ។​
៥-​ពិនិត្យ​ និង​កែសម្រួល​នូវ​សេចក្តីសម្រេច​ណា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​មេធាវី​ ។​
៦-​ចូលរួម​ជំរុញ​ឲ្យ​ស្ថាប័ន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្លាយជា​ស្ថាប័ន​ឯករាជ្យ​ និង​ប្រកបដោយ​វិជ្ជាជីវៈ​មួយ​ ដើម្បី​ការពារ​ផលប្រយោជន៍​មេធាវី​ និង​យុត្តិធម៌​សង្គម​ ។​
៧-​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រជុំ​ ការ​ពិនិត្យ​ និង​ការ​ពិភាក្សា​ការងារ​ របស់​ក្រុមប្រឹក្សា​តាម​ការ​កំណត់​របស់​ប្រធាន​គណៈមេធាវី​ ។​
៨-​ចូលរួម​តាំងខ្លួន​ជាដើម​បណ្តឹង​ប្តឹង​បុគ្គល​ដែល​លួច​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ខុសច្បាប់​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ លោក​ កែ​ត​ ឃី​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​០៧៩​ នា​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​១៩៩៧​ ។​ ចាប់តាំងពី​បាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​មក​ លោក​មេធាវី​ កែ​ត​ ឃី​ ធ្លាប់​បាន​ចូលរួម​ចំណែក​ការពារ​ក្តី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន​ករណី​ ៕​

គោលការណ៍​៨​ចំណុច​របស់​លោក​មេធាវី​ កែ​ត​ ឃី​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លេខ​រៀង​ទី​១០  គោលការណ៍​៨​ចំណុច​របស់​លោក​មេធាវី​ កែ​ត​ ឃី​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លេខ​រៀង​ទី​១០គោលការណ៍​៨​ចំណុច​របស់​លោក​មេធាវី​ កែ​ត​ ឃី​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លេខ​រៀង​ទី​១០