បឹង កាយ៉ាក់បង្ហាញមុខនៅ CNC

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​បឹង កា​យ៉ាក់​របស់​ក្លឹប​អប្សរា​គុន​ខ្មែរ​នឹង​បង្ហាញមុខ​លើស​ង្វៀន CNC នា​យប់​ថ្ងៃទី​១០តុលា​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Neavsen Thearn ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​កា​យ៉ាក់​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែលមាន​ស្ថិតិ​ចាញ់​តិច​ បំផុត មិនតែប៉ុណ្ណោះ​ការប្រកួត​របស់គេ​ភាគ​ច្រើន​គឺ​ផ្ដួល​គូប្រកួត​បាន​មុន​ទឹក​ ទី ៥ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Neavsen វិញ​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែ​បើតាម​ការអះអាង​ពី​ មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មិន​អន់​ឡើយ ។​

​    ​ខ្លាំង ជួប​ខ្លាំង​បែបនេះ​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ?
​     ​ឡុង សុ​វ​ណ្ន​ឌឿ​ន​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Orono Champasak ដោយ​ពួកគេ​ទាំង ២ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៨ គីឡូក្រាម ។​

​    ​សុវណ្ណ​ឌឿ​ន​ជា​ខ្លា​ចាស់​ដែល​នៅតែ​បន្ត​ខ្លាំង​មិនតែប៉ុណ្ណោះ​នៅពេល​ ប្រកួត​គេ​តែងតែ​បង្ហាញ់​ពី​មហិច្ឆតារ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ទឹក​ ទី ៥ ជានិច្ច ។ ទោះបី​ពេលខ្លះ​សុវណ្ណ​ឌឿ​ន​ហាក់ដូចជា​មិនសូវ​ក្លាហាន​ក៏ពិតមែន​តែមាន​ការ​ ប្រកួត​ច្រើនណាស់​ដែល​គេ​ផ្ដួល​គូប្រកួត​ត្រឹម​ទឹក​ទី ៣ ។​

​    ​សម្រាប់ Orono វិញ​គេ​មិនមែនជា​ដុំ​សាច់​ដែល​ស្រួល​ទំពារ​នោះទេ​កេ​ជា​ជើង​ខ្លាំង​មួយរូប​ ដែលមាន​ប្រវត្តិ​ប្រ​កួត​មិនធម្មតា​ឡើយ ។ សុទ្ធតែ​ខ្លាំង​ដូចគ្នា​បែបនេះ​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ?