ហុន ឈុនហេង និង សូត្រ ប៊ុនធីប្រកួតជាមួយថៃលើសង្វៀន CTN

ភ្នំពេញ:     ​ភ្នំពេញ​:​នៅ​ថ្ងៃទី ១០​តុលា​នេះ​អ្នក​ប្រដាល់​ហុន ឈុន​ហេង​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជា​មួយ​ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Loukyort Sitphanyak លើស​ង្វៀន CTN ។​

​    ​នេះ​ជា​ជំនួប​ដ៏​អស្ចារ្យ​មួយ​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ ។ Loukyort បាន​បោះសំដី​មក​ថា​គេ​មិន​ខ្វល់​ថា​ឈុន​ហេង ខ្លាំង ឬ​ខ្សោយ​នោះទេ​តែ​ការប្រកួត​នេះ​គេ​ត្រូវតែ​ឈ្នះ​ដាច់ខាត​តែម្ដង ។​គេ​ត្រូវការ​ត្រឡប់​ទៅ​ផ្ទ​ស​វិញ​ជា​មួយ​នឹង​ជ័យជំនះ​គេ​មិន​ស្ពាយ​បរាជ័យ ​ត្រឡប់​ទៅវិញ​នោះទេ ។​

​    ​ឈុន​ហេង​ហាក់ដូចជា​នៅ​ស្ងៀមស្ងាត់​តែ​លោក​មាស សុខ​គ្រី​ដែលជា​គ្រូបង្វឹក​នោះបាន​ឲ្យ​ដឹងថា​ឈុន​ហេង​គេ​ព្យាយាម​នៅ​ក្លឹប​ ជាច្រើន​ម៉ោង​ដើម្បី​ហ្វឹកហាត់ ។ គេ​មានការ​ប្រុងប្រយ័ត្ន​ណាស់​ហេតុនេះហើយ​ទើប​គេ​ហាត់​ទាំង​ កម្លាំង បច្ចេកទេស និង អំណត់ ។ លោក​មាន​ជំនឿ​ចិត្ត​ថា​សិស្ស​របស់លោក​នឹងមាន​សំណាងល្អ​ពី​ការប្រកួត​នេះ ។​

​     ​សូត្រ ប៊ុន​ធី​ក្លឹប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phitnoy PeakKakare ដោយ​ពួកគេ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ប៊ុន​ធី​ដែលមាន​កំពស់​ខ្ពស់​បែបនេះ​កំពុង​តែមាន​ជំនឿ​ចិត្ត​ថា​គេ​នឹងមាន​ ប្រៀប​លើ​គូប្រកួត​ហើយ​គេ​សង្ឃឹមថា​ នឹង​បានទទួល​ជ័យជំនះ​ពី​ការប្រកួត​នេះ ។​

​    ​Phitnoy ក៏មាន​ជំនឿ​ចិត្ត​ដែរ​ថា​គេ​ក៏​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះដែរ​គេ​ត្រូវតែ​ ស្ពាយ​ជ័យជំនះ​ត្រឡប់​ទៅវិញ​ដាច់​ ខាត ។ ចាំមើល​ទាំងសងខាង​សុទ្ធ​តែមាន​ជំនឿ​ចិត្ត​នរណា​ជា​អ្នកឈ្នះ ?