គង់ ហ៊ូវ និង បឺត សង្ឃឹមជាគូល្អលើសង្វៀន EXPERT

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន EXPERT របស់ SEA-TV ព្រឹក​ថ្ងៃទី​១០​តុលាការ​ជួបគ្នា​រវាង​អ្នក​ប្រ​ដាល់​គង់ ហ៊ូ​វ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ជាមួយ​អ្នក​ប្រដាល់​បឺត សង្ឃឹម​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​គឺជា​គូ​ដែល​គេ​អន្ទះសារ​ចង់​ទស្សនា​ ខ្លាំង​បំផុត ។​

​    ​អ្នក​ប្រដាល់​វ័យក្មេង​ទម្ងន់​៥៧​គីឡូក្រាម​ទាំង ២ រូបនេះ​ពេលនេះ​កំពុងតែ​បង្ក​ព្យុះ​-​ភ្លៀង​យ៉ាង​ស​ម្បៀ​ម​ដោយ​សារ​តែ​ ការប្រកួត​របស់គេ​ជួបប្រទះ​ជ័យជំនះ​រហូត​ពិសេស​គង់ ហ៊ូ​វ​ការប្រកួត​របស់គេ​ភាគច្រើន​ផ្ដួល​គូប្រកួត​មុន​ទឹក​ ទី ៥ ជានិច្ច ។  ឯ សង្ឃឹម​ក៏​ជា​អ្នក​ប្រដាល់​ដែល​អស្ចារ្យ​ដែរ​ការប្រកួត​ពេលខ្លះ​ទោះបី​គេ​ ជួប​បរាជ័យ​ក៏ពិតមែន​តែ​ក៏​គេ​ ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។​

​    ​គង់ ហ៊ូ​វ​ជង្គង់ និង កែង​របស់គេ​អស្ចារ្យ​ណាស់ ចំពោះ​សង្ឃឹម​វិញ​ក៏​មិន​អន់​ដែរ​កែង និង ជង្គង់​ល្អ​ដូចគ្នា​ជា​ ពិសេស​គេ​សម្បូរ​កលល្បិច​ក្នុងការ​ផ្ដួល​គូប្រកួត​ណាស់ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា ៥ ទឹកជា​ មិន​ខាន​ហើយ​អ្នកចាញ់ និង អ្នកឈ្នះ​ប្រាកដជា​វេទនា​ដូចគ្នា ។​

​    ​រឿង សា​រ័ត្ន ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់មាស ច័ន្ទ​មាន​របស់​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​ដោយ​ប្រកួត​គ្នា​ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ច័ន្ទ​មាន​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ​តែបើ​គូប្រកួត​ហ៊ាន​វាយ​ សម្រុក​ខ្លាំង​នោះ​រវាង ៣ ទឹក​កម្លាំង​ច័ន្ទ​មាន​ ស្រុតចុះ​តែម្ដង ។ ចំពោះ​សា​រ័ត្ន​វិញ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ វាយប្រហារ ៥ ទឹក​ដោយ​គ្មាន​បញ្ហា តែ​ស្នៀត​របស់​អ្នក​ប្រដាល់​រូបនេះ​មិនអាច​ប្រៀប​ជាមួយ​ច័ន្ទ​មានបាន​នោះទេ ។​

​    ​មាស ច័ន្ទ​មាន និង រឿង សា​រ័ត្ន នរណា​ដណ្ដើមបាន​ជ័យជំនះ​ក្នុងការ​ប្រកួត​នេះ ? គូ​នេះ​គេ​ជឿថា​នឹង​ប្រកួត​ គ្នា ៥ ទឹក​ជាមិនខាន ។​

​    ​សៅ ប៊ុនធឿន ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សៅ សូ​ដា របស់​ក្លឹប​អេ​ភូ​ថង​កីឡា ដោយ​ពួក​ គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​ប៊ុនធឿន​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ​ណាស់​ហើយ​ហ៊ាន​ប្ដូរ​ទៀតផង​តែ​ អ្នក​ប្រដាល់​រូបនេះ​មិន​ពូកែ​ការពារ​នោះទេ ។​ចំពោះ​សៅ សូ​ដា​មិនសូវមាន​នរណា​ស្គាល់​ឡើយ​តែបើ​តាម​លោក​អេ ភូ​ថង​ដែលជា​គ្រូបង្វឹក​នោះ​និយាយថា​សិស្ស​របស់លោក​មិន​អន់​នោះទេ ។​ចាំមើល​នរណា​ឈ្នះ ?

​    ​សារឿន តាន់​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អេ ខួច​របស់​ក្លឹប​អេ​ភូ​ថង​កីឡា ដោយ​ប្រ​កួ​តោ​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៤៥ គីឡូក្រាម ។​ឃិន វ៉ាន់​នី​ក្លឹប​គុន​ខ្មែរ​អង្គរ ប្រកួត​ជាមួយ​កំ ចាយ​មារ ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ប្រភេទ​ ទម្ងន់​៥៤​គីឡូក្រាម ។​