សល់ ពិសិដ្ឋ និង សេង ស្រឿនអ្នកណាចាញ់ហាលអាវ

ភ្នំពេញ:     ​ភ្នំ​ពេ​ញះ​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TV ថ្ងៃទី​១០​តុលា​នេះ​អ្នក​ប្រដាល់​សល់ ពិសិដ្ឋ​ក្លឹប​កុសល​កីឡា និង សេង ស្រឿ​ន​ក្លឹប​ព្រះខ័ន​រាជ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូចគ្នា ។​

​    ​២ ប្រកួត​របស់​ពួកគេ​ឈ្នះ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត​ដូចគ្នា ហើយ​ការប្រកួត​បញ្ច​ប់ពូ​ល B នេះ​រវាង​អ្នក​ប្រ​ដាល់​ទាំង ២​រូបនេះ​នរណា​ឈ្នះ​បាន​ឡើង​វ៉ៃ​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឯ អ្នកចាញ់​គឺ​ហាលអាវ ។​

​    ​ពួកគេ​ទាំង ២​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​តែ​ពិសិដ្ឋ​មាន​ភាព​អំណត់​ខ្លាំង​ជាង និង ស៊ូ​ជាង​តែ​អ្នក​ប្រ​ដាល់​រូបនេះ​ក្បាលពោះ​ជ្រាយ​បន្តិច ។ ចំពោះ​សេង ស្រឿ​ន​មិន​ពូកែ​ការពារ​នោះទេ ។​

​    ​ពិសិដ្ឋ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៧​ដង ឈ្នះ​៧៥ ដង ចាញ់​៣៨​ដង​ស្មើ​ពិន្ទុ ៤ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ៥ ដង ។​ចំពោះ​សេង ស្រឿ​ន​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​ដង ឈ្នះ​៥៣​ដង ចាញ់​១៥​ដង​ស្មើ​ពិន្ទុ ២ ដង និង​វាយ​ គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៤​ដង ។​

​    ​រវាង​អ្នក​ប្រដាល់​ទាំង​២ រូបនេះ​នរណា​ជា​អ្នកដើរ​ចេញពី​ការប្រកួត ហើយ នរណា​ជា​អ្នក​បាន​បន្ត​ឡើងទៅ​ប្រ​កួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?

​     ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ឯម លី​ថូ​ក្លឹប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហេង វាសនា​មកពី​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​សម្រាប់​វាសនា​គេ​មាន​កៅអី​សម្រាប់​ឡើង​វ៉ៃ​បន្ត​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​រួចហើយ ។ ការប្រកួត​មួយ​នេះ​ទោះបី​ចាញ់ ឬ ឈ្នះ​ក៏​គេ​មិន​ខ្វល់​ដែរ​ព្រោះ ២ ប្រកួត​កន្លងមក​គេ​ឈ្នះ​ទាំង ២ ប្រកួត ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦០​ដង ឈ្នះ​៥២​ដង ចាញ់ ៨ ដង មិនដែល​ស្មើ និង វាយ​គូប្រកួត​ឲ្យ​សន្លប់​៥​ដង ។​

​    ​ចំពោះ ឯម លី​ថូ​ការប្រកួត​មួយ​នេះ​ទោះបី​ចាញ់ ឬ ឈ្នះ​ក៏​ហាលអាវ​ដែរ ។ ២​ប្រកួត​កន្លងមក​អ្នក​ប្រដាល់​រូប​នេះ​ចាញ់​ទាំង ២ ប្រកួត ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣១​ដង​ដែល​នេះ​គេ​ជឿថា​ជា ​ប្រវត្តិ​ដែល​មិន​គ្រប់​គ្រាន់​ឈ្នះ ២០​ដង ចាញ់ ១១​ដង​ពុំ​ធ្លាប់​ស្មើ និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​១៣​ដង ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​អ្នក​ប្រដាល់​ផា សុផាត​និល​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​ឡុង ប៊ុន​យី​ម​ក្លឹប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ក្នុងខណៈ​ដែក​ផាន ចំណាន​ក្លឹប​ខេត្ត​រតនគីរី ប្រកួត​ជា​មួយ​គៀន បញ្ញា​ក្លឹប​រស្មី​កុមារកំព្រា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ អ្នក​ប្រដាល់​លីន ចំរើន​ក្លឹប​បូរី​រាជសីហ៍​មាន​ រិ​ទ្ធិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន រះ​ក្លឹប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​