បុប្ផាណា គ្រោង​បើក​វគ្គ​​​បណ្ដុះបណ្ដាល​​រៀន​ថត​ភាពយន្ត​ឯកសារ​​វគ្គ​ថ្មី​ ២០១៦

បុប្ផាណា គ្រោង​បើក​វគ្គ​​​បណ្ដុះបណ្ដាល​​រៀន​ថត​ភាពយន្ត​ឯកសារ​​វគ្គ​ថ្មី​ ២០១៦

មជ្ឈមណ្ឌល បុប្ផាណា បាន​រៀបចំ​គម្រោង​បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​ថត​ភាពយន្ត​ឯកសារ​មួយ​វគ្គ​ទៀត​នៅ​ឆ្នាំ ២០១៦ នេះ​ ដើម្បី​ជួយ​ដល់​កូន​ខ្មែរ​ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ​លើ​វិស័យ​សោតទស្សន៍ ជាពិសេស​ក្នុង​វិស័យ​ភាពយន្ត​នេះ និង​ចូលរួម​លើកស្ទួយ​សុខុមាលភាព​សង្គម​តាមរយៈ​ភាពយន្ត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជា សុភាព  អនុ​ប្រធាន​មជ្ឈមណ្ឌល បុប្ផាណា បាន​ប្រាប់​ដល់ Sabay។

 

បុប្ផាណា គ្រោង​បើក​វគ្គ​​​បណ្ដុះបណ្ដាល​​រៀន​ថត​ភាពយន្ត​ឯកសារ​​វគ្គ​ថ្មី​ ២០១៦

 

“កាលពី​ឆ្នាំ​មុន ពួក​យើង​បាន​បញ្ចប់​ការ​សិក្សា​នឹង​មួយ​វគ្គ​ហើយ ដែល​មាន​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ និង​មាន​សិស្ស​ចូលរៀន​ចំនួន ១២ នាក់។ មូលហេតុ​ដែល​យើង​ទទួល​សិស្ស​ក្នុង​ចំនួន​ប៉ុណ្ណឹង​គឺ​មកពី​ការ​បង្រៀន​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដោយ​ត្រូវ​មាន​ការ​ចំណាយ​ច្រើន​លើ​ឧបករណ៍​ដូចជា កាមេរ៉ា កុំព្យូទ័រ ជា​ដើម។ វគ្គ​ក្រោយ​នេះ​ក៏​មិន​ខុស​ពី​វគ្គ​មុន​ដែរ។” តែ​លោក​បាន​បញ្ជាក់​ថា​ទាំងអស់​នោះ​គឺជា​ការ​ផ្ចុងផ្ដើម​របស់​ម្ចាស់​ជំនួស​ពី​ប្រទេស​ស្វីស(ទីភ្នាក់ងារ​ស្វីស​ដើម្បី​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស​កម្ពុជា)។

 

អនុ​ប្រធាន​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ឯកសារ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ការសិក្សា​មួយ​វគ្គ​ៗ គឺ​ត្រូវ​តម្រូវ​ឲ្យ​សិស្ស​ទាំងអស់​មាន​ពេល​គ្រប់គ្រាន់ អត់ធ្មត់ និង​មាន​ឆន្ទៈ​ព្រោះ​ពេល​រៀន​ត្រូវ​មាន​ការ​ចុះ​អនុវត្ត​ផ្ទាល់​ក៏​មាន​ដែរ។ ជាពិសេស​ខាង បុប្ផាណា បាន​អញ្ជើញ​គ្រូ​បរទេស​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ច្រើន​ឆ្នាំ​មក​បង្រៀន​ផ្នែក Concept ផ្នែក​តម្រៀប​រូប។ ចំណែក​គ្រូ​ខ្មែរ​មួយ​ចំនួន​ទៀត​ដូចជា​ផ្នែក​កាមេរ៉ា សោន និង Edit |ជាដើម។ សុភាព បន្ថែម។

 

បុប្ផាណា គ្រោង​បើក​វគ្គ​​​បណ្ដុះបណ្ដាល​​រៀន​ថត​ភាពយន្ត​ឯកសារ​​វគ្គ​ថ្មី​ ២០១៦

 

ទោះជា​យ៉ាងណា​នេះ​ខាង បុប្ផាណា មិន​ទាន់​ប្រាកដ​ថា ​វា​នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​ខាង​មជ្ឈមណ្ឌល​កំពុងតែ​ស្វែងរក​ម្ចាស់​ជំនួយ​នៅ​ឡើយ។

 

លោក ជា សុភាព បាន​បន្ត​ទៀត​ថា​អតីត​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនេះ​អាច​ផលិត​បាន​ជា Shot Film មួយ​ចំនួន​ហើយ​ដូចជា​រឿង “ស្បែកជើង” “ស្ត្រី និង​អង្ក្រង” ជាដើម ហើយ​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​ទស្សនិកជន៕

 

បុប្ផាណា គ្រោង​បើក​វគ្គ​​​បណ្ដុះបណ្ដាល​​រៀន​ថត​ភាពយន្ត​ឯកសារ​​វគ្គ​ថ្មី​ ២០១៦

 

អត្ថបទ៖ទ្រី រ៉ាវី