មុខសញ្ញាកាច់ក ម៉ូតូរបស់ ប្រជាពលរដ្ឋ និងនគរបាល នៅស្រុក ខ្សាច់កណ្តាល ត្រូវបង្ក្រាប ដកហូតម៉ូតូ២គ្រឿង

កណ្តាល : មុខសញ្ញាកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ និងម៉ូតូរបស់មន្រ្តីនគរបាល នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ និងនគរបាលបង្ក្រាប បានចំនួន២នាក់ ខណ:ម្នាក់ទៀតកំពុងរត់គេចខ្លួន នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅ ចំណុច ទួលកំផ្លា ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង។

លោក ថេង មករា មេបញ្ជាការ អហស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ប្រតិបត្តិការនេះ លោកបានដឹកនាំកំលាំងចំនួន12នាក់ ប្រើប្រាស់រថយន្ត02គ្រឿង ម៉ូតូ03គ្រឿង សហការ ជាមួយ នគរបាលស្រុក ចុះបង្ក្រាប ហើយឈានទៅដល់កា រចាប់ខ្លួនជនល្មើស ២នាក់ ខណ:ម្នាក់ទៀតបានរត់គេចខ្លួន។

មេបញ្ជាការ អហរូបនេះបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ អ៑ុក ចាន់ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្លាល ឃុំគោកព្រិញស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង និងទី  ២ ឈ្មោះ ហេង ណារ៉េត អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រីឯទី៣ឈ្មោះ ចា គី អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយ ជនល្មើសទី១ រត់គេចខ្លួន។

ក្រោយបង្ក្រាបក្រុុមជនល្មើសទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូត ម៉ូតូជនល្មើសធ្វើសកម្មភាព១គ្រឿង ម៉ូតូជនរងគ្រោះ១គ្រឿង និងដែកស្រួច១ដើម។ដោយឡែកជនរងគ្រោះ២នាក់ ទី១ ឈ្មោះ ជាង ឡា អាយុ៤៧ឆ្នាំ មុខរបរ នគរបាលប៉ុស្តិ៍ នៅភូមិ ឃុំកើតហេតុ បាត់បងម៉ូតូ01គ្រឿង C 125 សេរី2008 ពណ៏ខ្មៅ ផ្លាកលេខ
កណ្តាល1K- 0108 និងទី២ ឈ្មោះ ណុន វា៉ន់ដា អាយុ២៩ឆ្នាំ មុខរបរ ជាងកាត់ដេរ នៅភូមិរកាទី1ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាលម៉ូតូម៉ាកC 125 សេរី ២០០៨ ផ្លាកលេខកណ្តាល1I-7512 បានរកឃើញវិញ។

បើតាមន្រ្តីអាវុធហត្ថ នៅម៉ោងកើតហេតុខាងលើ ជនល្មើសមានគ្នា០៣នាក់ បានលួចកាច់សោកម៉ូតូរបស់លោក ជាង ឡា ហើយជនល្មើសឈ្មោះចា គី ជិះគេចបាត់ពីកន្លែងកើតហេតុ ចំណែកជនល្មើសឈ្មោះអ៑ុក ចាន់ និងឈ្មោះ ហេង ណារ៉េត បានបន្តមកលួចកាច់សោកមូ៉តូជនរងគ្រោះ ឈ្មោះ ណុន វ៉ាន់ដា ហើយត្រូវបានជនរងគ្រោះ រាយការណ៍ ប៉ុស្តិ៍ រកាជន្លឹង ប៉ុស្តិ៍ សន្លុង ក្រោយមកកំលាំង ផ្នែកព្រហ្មទណ្ឌ័និងកំលាំងកងរាជអាវុធហត្ថស្រុក បាន ចុះពន្ធ័ចាប់និងមានការចូលរួម ពីប្រជាពលរដ្ឋហើយក៍ឃាត់ជនល្មើសបាន02នាក់តែម្តង ។

ដោយមានបទបញ្ជាយ៉ាងតឹងរឹងពីមេបញ្ជាការអហលើផ្ទៃប្រទេសនាយឧត្តមសេនីយ៏ សៅ សុខា លើការពង្រឹង បញ្ហាសន្តិសុខជូនប្រជាពលរដ្ឋនោះ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៏ សំ តុលា បានផែនការ ដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់បង្ក្រាប បទល្មើសចោរកម្មទាំងនេះបានជាច្រើនករណី។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង អាវុធហត្ថស្រុកប្រគល់អោយអធិការដ្នាន នគរបាលស្រុក ដែលជាម្ចាស់ករណី ចាត់ការតាមនីតិវិធីបន្ត៕