ស្បែក​មាន​របួស​ហូរឈាម​សាកល្បង​ព្យាបាល​បែប​ធម្មជាតិ​

Sanofi

​តើ​អ្នកដឹង​ទេ​ថា នៅក្នុង​ដី​មួយ​ស្លាបព្រា​បាយ​មាន​ផ្ទុក​បាក់តេរី​ដល់​ទៅ ៦ ពាន់​លាន​ក្បាល ? គ្រាន់តែ​បាក់តេរី​អាក្រក់​មួយ​ក្បាល​ក៏​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នកធ្លាក់​ទៅក្នុង​សភាព​មាន​ជំងឺ​បាន​ភ្លាម​នេះ បើតាម​សម្តី​របស់ ដេ​ប អា​ចាន​ហ្គូ (Deb Ajango) អគ្គនាយក​អប់រំ​ផ្នែក​សុវត្ថិភាព​សម្រាប់​បរិស្ថាន​នៃ​ការងារ​ខាងក្រៅ (Sa- fety Education for Outdoor Work Environments) នៅ Seward តំបន់​អា​ឡា​ស្កា ។ ដូច្នេះ​ប្រសិន​មាន​របួស​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ចៀសវាង​ការឆ្លង​រោគ​កាត់បន្ថយ​ស្លាកស្នាម និង ជំ​រុញឱ្យ​ជាសះស្បើយ​បាន​ឆាប់រហ័ស។ខាងក្រោម​នេះ​ជា​មធ្យោបាយ​ព្យាបាល​របួស​មួយចំនួន​ដែលមាន​សុវត្ថិភាព​ខ្ពស់។

– ប្រេង​ផ្កា​ឡា​វែ​ន​ឌឺរ​
​ប្រេង​នេះ​មិន​ត្រឹមតែ​មានលទ្ធភាព​កម្ចាត់​មេរោគ កម្ចាត់​ផ្សិត ឬ បាក់តេរី​នោះទេ វា​ក៏​ជួយ​ជំរុញ​ឱ្យ​កន្លែង​របួស​បាន​ជ្រះ​ស្អាត ជំរុញ​ឱ្យ​របួស​ឆាប់​ជា​ផងដែរ ។ ចូរ​បន្តក់​ប្រេង​នេះ​មួយ​តំណក់​ទៅលើ​របួស ឬ ផ្សើម​បង់​បិទ​របួស​រួច​បិទ​លើ​របួស ។ ដើម្បី​ព្យាបាល​របួស​ធំ​ចូរ​បាញ់​សមាសធាតុ​ប្រេង​ឡា​វែ​ន​ឌឺរ ៨០ តំណក់ លាយ​ជាមួយ​ទឹក ២៨ មិ​ល្លី​លីត្រ ។​

– ម្ទេស​បោ្លក​ក្រហម​
​ចូរ​រោយ​ម្សៅ​ម្ទេស​នេះ​បន្តិច​ទៅលើ​របួស​ដែល​កំពុង​ហូរឈាម ។ អ្នកជំនាញ ហ្គេ​លេ អេ​វ៉ឺ​សូល (Gayle Eversole) ថ្លែងថា «​វា​នឹង​ផ្សា​ត្រង់​មុខរបួស ប៉ុន្តែ​វា​ក៏​ជួយ​ឃាត់ឈាម​បាន​យ៉ាង​ល្អ​» ។ តាម​ការពិត​ម្ទេស នេះ​ជួយ​ធ្វើឱ្យ​របួស​ស្ពឹក ប៉ុន្តែ​អ្នក​ក៏​មិន​គួរប្រើ​ម្សៅ​ម្ទេស​ដែល​ទិញ​ពី​ផ្សារ​នោះដែរ តែ​ត្រូវ​ប្រើ​ថ្នាំ​គ្រាប់​ដែល​ធ្វើ​អំពី​ម្សៅ​ម្ទេស​សុទ្ធ ឬ ម្សៅ​ម្ទេស​ដែល​អ្នកធ្វើ​ដោយ​ខ្លួនឯង ។​

– រុក្ខជាតិ​យ៉ា​រ៉ូ​វ (Yarrow)
ដេ​ប អា​ចាន​ហ្គូ ឱ្យដឹងថា​«​សារជាតិ​ឃាត់ឈាម​ក្នុង​រុក្ខជាតិ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់ កម្ចាត់​មេរោគ នៅពេល​លាប​ផ្ទាល់​លើ​របួស​» ។ ដើម្បី​ព្យាបាល​របួស​អ្នក​ត្រូវ​ទំពា​ស្លឹក​របស់​រុក្ខជាតិ​នេះ​ឱ្យ​ម៉ដ្ឋ ហើយ​បិទទៅលើ​របួស​ភ្លាមនោះ​អ្នកនឹង​ដឹងថា​របួស​ត្រូវ​ស្ពឹក ហើយ​វា​នឹង​ជា​សះជា​បណ្តើរៗ ។​

– ទឹកឃ្មុំ​ម៉ា​នូ​កា (Manuka honey)
នេះ​ជា​ទឹកឃ្មុំ​អូស្ត្រាលី​ដែល​សម្បូរ​ដោយ វីតាមីន C និង ម្សៅ​ប្រឆាំង​បាក់តេរី ។ ទឹកឃ្មុំ​ម៉ា​នូ​កា​ជួយ​ព្យាបាល​របួស​បាន​លឿន​ជាង​ការព្យាបាល​ដោយ​វិធី​ដទៃ ។ ជាង​នេះ​វា​ក៏​ជួយ​បឺត​យក​ខ្ទុះ និង វត្ថុ​នានា​នៅត្រង់​មុខរបួស ហើយ​វា​ក៏​មិន​ធ្វើឱ្យ​របួស​ស្ងួត​ដែរ ។ ទឹកឃ្មុំ​នេះ​មាន​លក់​នៅ ផ្សារ​ទំនើប ប៉ុន្តែ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ហើយ​ជ្រើស​យកតែ​ផលិតផល​របស់​ក្រុមហ៊ុន​ល្បីឈ្មោះ​តែប៉ុណ្ណោះ ទើប​មាន​សុវត្ថិ​ភាពល្អ ។​

– រុក្ខជាតិ​អា​នី​កា (Arnica)
​រុក្ខជាតិ​នេះ​អាចជួយ​កាត់បន្ថយ​រយៈពេល​នៃ​ការព្យាបាល​របួស​ពី ៥០ ទៅ ៨០ ភាគរយ នេះ​បើតាម​សម្តី​របស់ ហ្គេ​លេ អេ​វ៉ឺ​សូល ។ ចំណែក ឡៃ ម័​រ​ហ្គា​ន (Lyle Morgan) ដែលជា​អ្នកជំនាញ​ខាង​ព្យាបាល​របួស​ក្នុង វិស័យ​កីឡា​ឱ្យដឹងថា​«​អា​នី​កា​ធ្វើការ​យ៉ាង​លឿន​ក្នុងការ​ជួសជុល​សរសៃ​ឈាម​ដែល​ខូច​កាត់បន្ថយ​ការ​ហើម​ភ្លាមៗ និង បំបាត់​ការឈឺចាប់​» ។ ប៉ុន្តែ​ពេល​ប្រើ​រុក្ខជាតិ​នេះ​ដើម្បី​ព្យាបាល​របួស​អ្នក​មិនត្រូវ​បិទ​វា​ចំ​មុខរបួស​ទេ តែ​ត្រូវ​បិទ​ជុំវិញ​មុខរបួស ៕​

Related