រឿង “ទឹកកន្លះក្អម” ល្បី​មាន​ភាគ​ហ៊ុន​ច្រើន​ពេល​នេះ​ផលិតកម្ម​ថ្មី១​មួយ​សុំ​ចូល​រួម

រឿង “ទឹកកន្លះក្អម” ល្បី​មាន​ភាគ​ហ៊ុន​ច្រើន​ពេល​នេះ​ផលិតកម្ម​ថ្មី១​មួយ​សុំ​ចូល​រួម

រឿង “ទឹកកន្លះក្អម” ដែល​ល្បី​ទាំង​តារា​សម្ដែង អ្នក​និពន្ធ និង ក្រុម​បច្ចេកទេស​​ជាង​២០នាក់ ចូល​ហ៊ុន​គ្នា​ផលិត​នោះ ពេល​នេះ​មាន​ផលិតកម្ម​ថ្មី១​សុំ​ចូល​រួម​ចូល​ហ៊ុន​ផលិត​ជា​មួយ។

 

រឿង “ទឹកកន្លះក្អម” ល្បី​មាន​ភាគ​ហ៊ុន​ច្រើន​ពេល​នេះ​ផលិតកម្ម​ថ្មី១​មួយ​សុំ​ចូល​រួម

 

ផលិតកម្ម​ដែល​​ចាប់​អារម្មណ៍​ចូល​រួម​ផលិត​​រឿង​មួយ​នេះ មាន​ឈ្មោះ​ថា​ផលិតកម្ម H2O។  ​ផលិតកម្ម​មួយ​នេះ ទើប​តែ​បង្កើត​ពាក់​​កណ្ដាល​ឆ្នាំ ២០១៥​នេះ ហើយ​​ធ្លាប់​ផលិត​រឿង​​មួយ​មានចំណង​ជើង​ថា “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង” គ្រោង​​ចាក់​​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។ ចាងហ្វាង​ផលិតកម្ម H2O  លោក យិន សុខហេង​ ថ្លែង​ថា មូល​ហេតុ​ដែល​​នាំ​ឲ្យ​​លោក​ចាប់​អារម្មណ៍​ចូល​ហ៊ុន​ជា​មួយ​នេះ ក៏​ព្រោះ​តែ​កន្លង​មក លោក​បាន​មើល​ឃើញ​​គុណភាព​ ក៏​ដូច​ជា​​ស្នាដៃ​ និពន្ធ​ និង​ដឹក​នាំ​សម្ដែង លោក សុខ សុធន់ និង លោក ឃុន ចាន់ឌី ដែល​អ្នក​និពន្ធ​រឿង​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន ពី​ទស្សនិកជន។

 

​ម្យ៉ាង​ទៀត​​​លោក​ចង់​ធ្វើ​ជា ជំហរ ក្នុង​ការ​ចំណាយ ដើម្បី​ឲ្យ​អ្នក​ចូល​ហ៊ុន​ទាំង​អស់​មាន​ទំនុក​ចិត្ត ផលិត​រឿង​មួយ​នេះ​ទៅ​ទទួល​បាន​ជោគ​ជ័យ។ “ខ្ញុំ​ជា​អ្នក​ចេញ​ថ្លៃ​ការ​ចំណាយ​ធំ​ជាង​គេ ឧបមា​ថា គាត់​មាន​ទុន​តែ​៥០%​  អីចឹង​សល់​ប៉ុន្មាន ខ្ញុំ​ជា​​អ្នក​ចេញ​ទាំង​អស់​សិន”។

 

រឿង “ទឹកកន្លះក្អម” ល្បី​មាន​ភាគ​ហ៊ុន​ច្រើន​ពេល​នេះ​ផលិតកម្ម​ថ្មី១​មួយ​សុំ​ចូល​រួម

 

វត្តមាន​របស់​​ផលិតកម្ម H2O ចូល​មក​នេះ មិន​បាន​ធ្វើ​ឲ្យ ភាគ​ហ៊ុន​ជាង​២០នាក់​ដែល​បាន​ចូលហ៊ុន​នោះ​បាត់​ភាគ​ហ៊ុន​ឡើយ ពោល​អ្នក​ទាំង​អស់​នោះ​នៅ​តែមាន​ភាគ​ហ៊ុន​ដដែល នេះ​ជា​ការ​បញ្ជាក់  របស់​លោក សុខ សុធន់ ។ អ្នក​ដឹក​នាំ​រឿង​ម្នាក់​​នេះ បញ្ជាក់​ថា ក្រុម​របស់​លោក គ្រាន់​តែ​ចង់​បាន​អ្នក​ដែល​មាន​ធនធាន ជា​​ជំហរ ក្នុង​ការ​ចំណាយ​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ។ “យើង​ខ្លាច​ថត​ទៅ ខ្វះ​លុយ​ក្នុង​ការ​ចំណាយ​ផ្សេងៗ អីចឹង​បើ​មាន​អ្នក​ជំហរ​មួយ​ក៏​ល្អ​ដែរ” លោក សុខ សុធន់ ថ្លែង។

 

រឿង “ទឹក​កន្លះ​ក្អម” វិញ ជា​ខ្សែភាពយន្ត​បែប​កំប្លែង លាយ​មនោសញ្ចេតនា ដោយ​ខ្លឹមសារ​អប់រំ​ចង់​បង្ហាញ ការ​រើសអើង​វណ្ណៈ​ក្នុង​ការ​សម្រេច​ឲ្យ​កូន​ចៅ​មាន​គូស្រករ។ ក្រៅ​ពី​ផលិតកម្ម H2O  ​ភាគហ៊ុន​ដែល​ចូល​រួម​​មាន លោក ពិន សំណាង លោក ឃុន ចាន់ឌី លោក សុខ សុធន លោក យឹម បូរ៉ា លោក ហេង ស៊ីមន អ្នក​នាង ឈួន សុវណ្ណៃឆៃ លោក​ក្រិច ណាខុន លោក ប្រាក់ ផាកន​ នាយ ពាង លោក ឃុន សុវណ្ណធី លោក សុខ ប៊ុនធឿន កញ្ញា ហេង ស្រីពេជ្រ កញ្ញា លីលី កញ្ញា ស្រី ផលិកា កញ្ញា ណា តាយ៉ា និង តារា​សម្ដែង​ព្រម​ទាំង​ក្រុម​បច្ចេកទេស​ជាច្រើន​នាក់​​​ទៀត។

 

រឿង “ទឹកកន្លះក្អម” ល្បី​មាន​ភាគ​ហ៊ុន​ច្រើន​ពេល​នេះ​ផលិតកម្ម​ថ្មី១​មួយ​សុំ​ចូល​រួម

 

រឿង “ទឹក​កន្លះ​ក្អម” ​មិន​មាន​តារា​ណា​ម្នាក់​ជា​តួឯក​​ឡើយ ពោល​គឺ​គ្រប់​គ្នា​មាន​ប្លង់​ចេញ​ស្មើ​ៗ​គ្នា។ ដើម្បី​ឲ្យ​កាន់​តែ​មាន​គុណភាព តាម​ការ​លើកឡើង របស់ លោក យិន សុខហេង រឿង​មួយ​​នេះ​បាន​បន្ថែម តារា​កំប្លែង​៣នាក់​ទៀត​គឺ​នាយ ចឺម នាយ​ក្រូច និង នាង​អ៊ីត។រឿង​មួយ​នេះ  គ្រោង​ចេញ​ថត​បន្ទាប់​ពី​​ភ្ជុំបិណ្ឌ​រួច ហើយ​ទីតាំង​នៃ​ការ​ថត មាន​នៅ កំពង់សោម និង រាជ​ធានី​ភ្នំពេញ៕

 

អត្ថបទ៖ ខុត សីហា