ក្មេងស្ទាវ ជិត ១០​នាក់ លើកគ្នា ទៅ​កាប់​ព្រះសង្ឃ ដល់​វត្ត​

Sanofi

ក្រុមក្មេងស្ទាវ ឥត​សាសនា ប្រចាំ​ភូមិ​ជិត ១០​នាក់ បាន​លើកគ្នា​ទៅ​វាយ​ព្រះ​សង្ឃ​ដល់​ក្នុង​កុដិ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរតែ​សុគត ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា ផ្តើមចេញពី​​គំនុំ​ចាស់ ដែល​កើតឡើង ចាប់តាំងពី​ពេល​ព្រះសង្ឃ​រងគ្រោះ​អង្គ​នេះ មិនទាន់​សាង​ផ្នួស​មកម្ល៉េះ ។​ព្រះសង្ឃ​រងគ្រោះ បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌ ដោយ​ផ្តន្ទាទោស​ជនល្មើស​ទៅតាម​ច្បាប់​។​អធិការនគរបាល​ស្រុក​ត្រាំកក់ លោក យ៉​ន់ វណ្ណ​ធី បាន​ប្រាប់ សារព័ត៌មាន នៅ​យប់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ នេះ​ថា អំពើហិង្សា ដែល​ក្រុមក្មេងស្ទាវ វាយ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​បន្ទាយ​ជុំ ក្នុងភូមិ​ត្រពាំង​ខ្ចៅ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បានកើត​ឡើង នៅវេលា​ម៉ោង​ជិត ១០​យប់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥​។​

​លោក យ៉​ន់ វណ្ណ​ធី បាន​ឲ្យ​ដឹងថា អំពើហិង្សា​នេះ បណ្តាល​ឲ្យ​ព្រះសង្ឃ​ព្រះនាម នន ផល្លី ព្រះជន្ម ២៥​ព្រះវស្សា រងរបួស​បែក​ព្រះ​កេស បាក់ធ្មេញ និង​រងរបួស​ពេញ​ ​ព្រះ​កាយ​ទាំងអស់​។ បច្ចុប្បន្ន​ព្រះអង្គ​កំពុង​សឹង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ត្រាំកក់​។​ព្រះ​តេជគុណ នន ផល្លី មាន​សង្ឃដីកា​ថា នៅ​យប់​ថ្ងៃ​កើត ហេតុ ពេល​ព្រះ​តេជគុណ ទើប​ចុះ​ពី​ទេសនា ចូលទៅ​សឹង​ក្នុង​កុដិ​នោះ ស្រាប់តែ​ក្រុមក្មេងស្ទាវ​ស្ថិត​នៅក្នុង​ភូមិ​ប្រមាណ​ជា ១០​នាក់ ប៉ុន្តែ​មានតែ ៦​នាក់​ប៉ុណ្ណោះ បាន​ចូលទៅ​វាយ​ព្រះអង្គ​​តែម្តង​ព្រះ​តេជគុណ នន ផល្លី ដែល​ទើប​និង​សាង​ផ្នួស បាន​ប្រមាណ ៥​ខែ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ តែ​ព្រះ​តេជគុណ​បាន​អះអាងថា ក្រុមក្មេងស្ទាវ និង ព្រះអង្គ ធ្លាប់បាន​ប៉ះពារ​សម្តី និង វាយតប់​គ្នា កាលពី​ព្រះអង្គ​មិនទាន់​សាង​ផ្នួស​។​

ព្រះ​តេជគុណ​នន ផល្លី មិនបាន​ស្គាល់​អត្តសញ្ញាណ​ក្រុមក្មេងស្ទាវ ដែល​ចូល​វាយ​ព្រះ​តេជគុណ​ទាំង​
​អស់​នោះទេ គឺ​ស្គាល់​តែ ៤​នាក់​ប៉ុណ្ណោះ រួមមាន​ឈ្មោះ សីហា​, វែង​, ភក្តិ និង​ម្នាក់ទៀត​​ឈ្មោះ ប្រាក់ សំរឹទ្ធ ជា​មន្ត្រី​យោធា​។​លោក យ៉​ន់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់ បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​​រូបលោក បាន​ចុះទៅ​ចាប់​ក្រុម​ជនដៃដល់ បាន​៣​នាក់ តែ​ក្រោយ​ការសាកសួរ សមត្ថកិច្ច​សម្រេច​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅកាន់​តុលាការ មានឈ្មោះ លឹម សីហា និង ប្រេ​ស សំរិត​។ ដោយឡែក​ឈ្មោះ ប្រាក់ សំរឹទ្ធ ដែលជា​មន្ត្រី​យោធា​ត្រូវបាន​ដោះលែង​ទៅវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ​នោះឡើយ​៕
​សុ ថា​ត់​


Related