រនែល កន្លែង​ងូតទឹក​លេង​យ៉ាង​សប្បាយ​នៅ​ស្រុក​កោះអណ្តែត សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​

Sanofi

​បើ​និយាយ​ពី​កន្លែង​ងូតទឹក​លេង​ក្នុង​រដូវ​ទឹក​ឡើង​គឺ​សម្បូរ​ណាស់​គ្រាន់តែ​ពេលនេះ​ចង់​ឲ្យ​លោកអ្នក​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​ឬ​ចង់​ទៅលេង​ខេត្ត​នោះបាន​ដឹង​និង​ស្គាល់​នូវ​ទីកន្លែង​មួយ ដែលមាន​លក្ខណៈ​ងាយស្រួល​និង​ល្អ​ក្នុងការ​ងូតទឹក​លេង​យ៉ាង​សប្បាយ​ព្រមទាំង​បរិយាកាស​ធម្មជាតិ​ល្អ​បរិសុទ្ធ​នោះ​គឺ​រនែល​។​

​កន្លងទៅ​គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសច​ណ៍​មក​កំសាន្ដ​នៅ​រនែល​ច្រើន​គួរសម​នា​រដូវវស្សា​ព្រោះ​ខែ​ទឹក​ឡើង​មើលទៅ​ឃើញ​ទឹក​ល្ហល្ហេវ​ថ្លា​ឆ្វង់​គួរ​ឲ្យ​ចង់​ងូត​លេង​កំសាន្ត​។​ ​ ​ ​ ​ ​រនែល កន្លែង​ងូតទឹក​លេង​នោះ​ស្ថិតនៅ​ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។ ភ្ញៀវ​ទាំង ឡាយ​ដែល​ទៅលេង​នៅ​ទីនោះ​មិន​លំបាក​ឬ​ខ្វល់​ពី​រៀង​ម្ហូបអាហារ​អ្វី​ទេ​ព្រោះ​គេ​ក៏មាន​លក់​ចំណី អាហារ និង​ភេសជ្ជៈ​គ្រប់មុខ​ផងដែរ​តែបើ​មាន​ចំណី​ម្ហូបអាហារ​ស្រាប់​ក៏​ជា​ការល្អ​ម្យ៉ាងដែរ​។​គេ​សង្កេតឃើញថា​ភ្ញៀវ​ភាគច្រើន​ទៅលេង​កំសាន្ដ​ទីនោះ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​!​តែ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក៏មាន​អ្នក​ទៅលេង​ច្រើន​ព្រោះ​គេ​បាន​ឈប់សម្រាក​ទៅលេង​ស្រុកកំណើត​។​
​ ​
​មាន​អ្នកខ្លះ​និយាយថា​ឃើញ​បរិយាកាស​នៅ​ទីនោះ​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​កំពង់​ចក​ខាងកើត​ផ្សារ​ព្រៃ​ល្វា​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​ដែរ​ដែលមាន​កន្លែង​ងូតទឹក​លេង​យ៉ាង​សប្បាយ​ពិសេស​នៅពេល រសៀល​ទីនោះ​មាន​មនុស្ស​ទៅលេង​កំសាន្ត​យ៉ាង​កុះករ​និង​យ៉ាង​សប្បាយ​៕ ដេវីត​

Related