សមត្ថកិច្ច ចាប់​ឈ្មួញ រកស៊ី​ជួញដូរ​សាច់សត្វ​ព្រៃ​និង​ប្រអប់ជើង​ខ្លាឃ្មុំ

Sanofi

ជនសង្ស័យ​ម្នាក់ ដែលមាន​មុខរបរ​ល​ក់​ដូរ​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ត្រូវបាន​​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ ប្រចាំ​ស្រុក​សំឡូត បានធ្វើការ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ ត្រង់ចំណុច​ក្បែរ​ស្ពាន​វែង ស្ថិត​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​​សំឡូត ខេត្តបាត់ដំបង ព្រមទាំង​បាន​ដកហូត​នូវ​សាច់​សត្វព្រៃ​ដ៏​កម្រ បាន​មួយចំនួនធំ​ផងដែរ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​។​លោក ឆាយ ណា​រ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ប្រចាំ​ស្រុក​សំឡូត​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្តាប់បាន​អំពី​ករណី​លក់ដូរ​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ​របស់​ជន​សង្ស័យ​ឈ្មោះ​ដិ​ន ណា​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ​រួចមក លោក​បាន​ដឹកនាំ​កម្លាំង ព្រមទាំង​បានស្នើ​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​​រាជ​អាវុធហត្ថ​ស្រុក ដោយបាន​ចុះទៅ​ត្រង់ចំណុច​ខាងលើ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​​ម្នាក់ ដែលជា​អ្នករកស៊ី​លក់​សាច់សត្វ​ព្រៃ​នេះ នៅ​ក្នុងករណី​ជាក់ស្តែង​នៅ​នឹង​ផ្ទះ​តែម្តង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះដែរ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​នូវ​ប្រអប់ជើង​ខ្លាឃ្មុំ​​ចំនួន​៣ ដែលមាន​ទម្ងន់​សរុប​៨​គីឡូក្រាម សាច់​ឈ្លូស​ស្រស់​ទម្ងន់​១៥​គីឡូក្រាម និង​សត្វ​សំពោច​មួយ​ក្បាល​ទម្ងន់​៧​គីឡូក្រាម ដែលជា​វត្ថុតាង​ល្មើ​សនឹង​ច្បាប់​បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​បាន​និយាយថា ផ្ទះ​នេះ​បាន​លួច​រកស៊ី​បទ​ល្មើស​នេះ​ស្ងាត់ៗ​ជា​យូរ​មកហើយ ប៉ុន្តែ​ពុំមាន​នរណា​ដឹង ទើបតែ​ពេលនេះ​ស្រាប់តែ​ត្រូវ​កម្លាំង​ជំនាញ​ក្របួច​តែម្តង​។​ជនសង្ស័យ​ឈ្មោះ​ដិ​ន ណា​ង បាន​សារភាពថា សត្វ​ទាំងនេះ​គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មួញ​ម្នាក់ ដែល​គេ​តែងតែ​ដឹកយក​មកដល់​ផ្ទះ ហើយ​ខ្លួន​ក៏​ទិញ​ដើម្បី​ទុក​លក់​បន្ត ដោយ​ជើង​ខ្លាឃ្មុំ​ចំនួន​៣ រួមទាំង​ប្រមាត់​ផង គឺមាន​តម្លៃ​ជាង​មួយ​ពាន់​ដុល្លារ ព្រោះ​វា​ជា​សត្វ​កម្រ​មាន នាពេល​បច្ចុប្បន្ននេះ​។​នៅ​រសៀល​ថ្ងៃទី​៨ ខែកញ្ញា​នេះដែរ កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​នឹង​រៀប​ចំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅកាន់​តុលាការ​៕
​សុ ថា​ត់​

​ 

Related