មាស សុខ​សោភា បន្តធ្វើ​បុណ្យ​នៅ​រដូវ​បិណ្ឌ​ភ្ជុំ​

Sanofi

​រហូតមកដល់​វេន​កាន់បិណ្ឌ​ទី ១១ នេះ មាស សុខ​សោភា តារាចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន ហាក់​មាន​សកម្មភាព​ធ្វើបុណ្យ​ទាន​ជា​ហូរហែ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ មិន​ខុសពី​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ នាង​តែង​ឆ្លៀតពេល បើទោះជា​ការងារ​សិល្បៈ​របស់​នាង​រវល់​យ៉ាងណាក៏ដោយ ។​


​ជាក់ស្តែង​តារាចម្រៀង​សំនៀង​ផ្អែម មាស សុខ​សោភា ទើបតែ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពេល​នាង​ទៅធ្វើ​បុណ្យ​តាម​វត្ត​ទីជនបទ​ដែល​នាង​បាន​ប្រាប់ថា នៅ​ខេត្តតាកែវ ហើយក៏​មាន​រូប​ខ្លះទៀត​ថត​ពី​សកម្មភាព​នាង​នៅ​វាលស្រែ​កំពុង​ជិះទូក​បេះ​ផ្កាឈូក​គយគន់​មើល​ទេសភាព​ស្រុកស្រែ​ដែល​ក្នុង​ដៃ​មាន​កាន់ឆត្រ​ផង​នោះ​មើលទៅ​ប្លែក​ភ្នែក​ម្យ៉ាង​។ នៅក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ មាស សុខ​សោភា ស្រស់ស្អាត រម្យទម បែប​ជានា​រី​សាមញ្ញ​ម្នាក់​ដែល​ខុសប្លែក​ពី​ការតុបតែង​ខ្លួន​ពេល​នាង​ឡើង​ឆាក​តន្ត្រី​នានា នេះ​ស​បញ្ជាក់ថា នាង​ពិតជា​តារាចម្រៀង​ម្នាក់​ចេះ​បត់បែន​តាម​កាលៈទេសៈ និង មាន​សទ្ធា​ចំពោះ​បុណ្យទាន​មែន​។​


​ក្នុងចំណោម​រូបភាព​ទាំងអស់ ក៏មាន​រូបភាព​មួយ​សន្លឹក​ដែល​នាង​បាន​ឈរ​សម្លឹងមើល​ផ្ទាំងគំនូ​នៅតាម​ជញ្ជាំង​ព្រះវិហារ​ហាក់​សញ្ជឹង​នឹកគិត​ទៅដល់​អ្វីមួយ​ទាក់ទង​នឹង​កម្មផល​ទាំង​ទឹកមុខ​ផ្ចិតផ្ចង់​យ៉ាងខ្លាំង​មិនតែប៉ុណ្ណោះ​ដោយសារ​នាង​ទៅធ្វើ​បុណ្យ​នៅតាម​ទីជនបទ​ប្រជា​ពុទ្ធបរិស័ទ​ដែល​នៅ​ទីនោះ​កម្រ​នឹង​ឃើញ​មុខ​នាង​ផ្ទាល់​បាន​ដើរ​តាមមើល​នាង​យ៉ាង​ប្រសាច​ពីក្រោយ ។​


​គួរ​បញ្ជាក់ថា មាស សុខ​សោភា គឺជា​តារាចម្រៀង​ម្នាក់​ដែល​តែងមាន​សកម្មភាព​មនុ​ស្ស​ធម៌ ធ្វើ​បុណ្យទាន បរិច្ចាគ ជួយ​ជន​ទីទ័ល ក្មេង​កំព្រា រៃអង្គាស​ថវិកា​ជួយ​កុមារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង សកម្មភាព​សង្គម​ជាច្រើន​ទៀត រួម​នឹង​កិច្ចការពារបរិស្ថាន​ផង​ដេរ ៕ ទីល​

Related