អាពាហ៍ពិពាហ៍តា​រា​ចិន​ ហួង​ សា​វ​មីង​ ​និង​ បេ​ប៊ី​ ចំណាយ​រាប់លាន​ដុល្លារ

Sanofi

​ពិធី​រៀប​អា​ពារ​ហ៍​ពិពាហ៍​រវាង​តារា​សម្តែង​ចិន​ពីររូប​គឺ​លោក ហួង សាវ​មីង និង អ្នកនាង អេ​ន​ជេ​ឡា បេ​ប៊ី (Angela baby) ហៅ Baby ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នេះ​នៅ​មន្ទីរ​តាំង​ពិ​ពណ៌​ទីក្រុង ស៊ា​ង​ហៃ ប្រទេស​ចិន​។​


​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា គ្រាន់តែ​ជួល​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នេះ គឺ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​លាន​ដុល្លារ  ដោយ​ក្នុងនោះ​មាន​ទាំង​រៀបចំ​តុ​ការរាប់រយ​តុ និង មាន​ភ្ញៀវ​ចូលរួម​ចំនួន​លើសពី ២.០០០ នាក់ និង និង ចិញ្ចៀនពេជ្រ ៦ កា​រ៉ា​ត ដែល​ច្នៃ​ម៉ូដ​ដោយ​កំពូល​ជាង​ច្នៃ​ម៉ូដ​នៅ​ប្រទេស​បារាំង ។ រីឯ​ការចំណាយ​ក្នុងការ​ថតរូប​អា​ពា​ហ៍​ពា​ហ៍​នៅ​បារាំង​គឺ ១០ លាន​យ័ន ( ២,២ លាន​ដុល្លារ​អាមេរិក​)​។

ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទាំងអស់​ដែល​បានមក​ចូលរួម លោក ហួង សាវ​មីង បាន​ជួល​បុគ្គលិក​សុ​ន្តិ​សុខ​ចំនួន ២០០ នាក់ ការពារ​គ្រប់​ទីកន្លែង​។​ ​នាង អេ​ន​ជេ​ឡា បេ​ប៊ី កើត​ឆ្នាំ​១៩៨៩​។ នាង​មាន​ភាព​រួសរាយ​រាក់ទាក់​មិនចេះ​ឆ្មើងឆ្មៃ បើទោះជា​នៅ​ទីកន្លែង​ណាក៏ដោយ​។ នាង អេ​ន​ជេ​ឡា បេ​ប៊ី បាន​ប្រឡូក​ចូលក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល ១២​ឆ្នាំ​មកហើយ​។

មុននឹង​នាង​ក្លាយជា​មិត្តស្រី​របស់លោក ហួង សាវ​មីង គឺ​នាង​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្តែង​នៅ​ហុងកុង​។ ក្រោយមក​នាង​បានមក​ប្រកបការងារ​នៅក្នុង​ប្រទេស​ចិន ទើប​ទាក់ទង​ស្គាល់​ជាមួយ​លោក ហួង សាវ​មីង​។ ​នៅ​ប្រទេស​ចិន នាង​បាន​ក្លាយជា​តារា​សម្តែង ជា​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ថត​ស្ព​ត​ផ្សាយពាណិជ្ជកម្ម និង​ជា​ភ្ញៀវកិត្តិយស​ក្នុងពេល​បើកសម្ពោធ​ហាង ឬ​ក្រុមហ៊ុន​នានា​ថែម​ទៀតផង​៕ គ ឡេង​








​    ​    ​    ​    ​    ​    ​    ​    ​

Related