រំដួល​លិច​ទឹក វិវត្តន៍​ខ្លួន​ក្លាយជា​តារា​បង្ហាញ​ម៉ូត​

Sanofi

ក្រោយពី​ទទួល​ភាពជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​ផាត់មុខ​ធ្វើ​សក់​រហូត​ទទួលបាន​ពានរង្វាន់​ផ្ទួនៗ​ជា​បន្តបន្ទាប់ ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ រហូត​ធ្វើអោយ​តារាចម្រៀង​សំនៀង​ផ្អែម​លំដាប់​កំពូល​ក្នុង ប្រទេស​កម្ពុជា មាស សុខ​សោភា ទទួលយក​ធ្វើជា​អ្នក ផាត់មុខ​ធ្វើ​សក់​ផ្ទាល់ខ្លួន​ហើយ​នោះ ម៉ិ​ញ ចាន់​វ៉ាន់ដា អ្នកជំនាញ ផាត់មុខ​អាជីព​រូបនេះ ក៏​ទទួលបាន​ភាពល្បីល្បាញ​យ៉ាង​ជោគជ័យ​នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រឹមតែ​រយៈ​ពេល​ជាង​១​ខែ​ប៉ុណ្ណោះ ដោយសារតែ​តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ​ថត​តុបតែង​បែប​ប្លែកៗ​ប្រក​ដ​ដោយ​ភាព​ច្នៃប្រឌិត​​ខ្ពស់​បង្ហាញ​ពី​របស់របរ និង​សិល្បៈ​បែប​ខ្មែរ ហើយក៏​ទទួល​ងារ​ជា «​រំដួល​លិច​ទឹក​ផងដែរ​»​។​

​ក្រោយពី​មានការ​ចាប់អារម្មណ៍​ពី​ក្រសែភ្នែក​ជាតិ​និង​អន្តរជាតិ​ហើយ​នោះ រំដួល​លិច​ទឹក​ត្រូវបាន​បណ្តា​អ្នក​ផលិត កម្មវិធី​អញ្ជើញ​ឱ្យចូល​រួម​ជា​បន្តបន្ទាប់​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស ហើយក៏​ជា​អ្នក​ញ៉ាំង​កម្មវិធី​ទាំងមូល​អោយមាន ភាព​អធិកអធម​និង​សប្បាយរីករាយ​ផងដែរ​។​

ថ្មីៗ​នេះ រំដួល​លិច​ទឹក ក៏បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​ពោរពេញ​ដោយ​ភាព​ប៉ិនប្រសប់​នៅក្នុង​កម្មវិធី ជួបជុំ​តារា​ហ្វេ​ស​ប៊ុ​ក​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន អ៊ី​ហ្សី​បាយ ដែលជា​ក្រុម​ហ៊ុម​លក់​ផលិតផល​ម្រំ​ដ៏​ល្បី ល្បាញ​។​
​រំដួល​លិច​ទឹក ក៏បានផ្តល់​បទសម្ភាសន៍​ដល់ «​ប្រជាប្រិយ​» ផងដែរ​ថា នាង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម ក្នុង​កម្មវិធី​ផ្សេងៗ ជាពិសេស​កម្មវិធី​សប្បុរសធម៌​ដែល​ចូលរួម​អភិវឌ្ឍន៍​សង្គម​៕ ភូមិន្ទ​





 






Related