ឈិន សុធា​រី និង​សុវណ្ណ មករា មាន​គម្រោង ទៅ​ក្រេប​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស ក្រោយពី​រៀបការ​

Sanofi

ឈិន សុធា​រី បាន​ប្រាប់ថា មូលហេតុ​ដែល​នាង ជ្រើស​រើសយក​បុរស​សង្ហា សុវណ្ណ មករា ធ្វើជា​ស្វាមី នោះ ដោយសារ​លោក​ជា​បុរស​ល្អ​មាន​គ្រប់លក្ខណៈ​ដែល​នាង​ចង់បាន ជា​ពិ​សេសលោក​ក្លាហាន​និង​ផ្តល់ កិត្តិយស​ដល់​រូបនាង​គឺ​ផ្កាស្លា​តែម្តង​។​

​បន្ទាប់ពី​រូបថត​ក្នុង​ឈុត​សំលៀកបំពាក់​តុបតែង​ខ្លួន ជា​កូនកំលោះ កូនក្រមុំ ត្រូវបាន​បង្ហោះ ចែកចាយ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជា បន្តបន្ទាប់​មក​នោះ ឈិន សុធា​រី ក៏បាន​ទទួលស្គាល់ថា នាង​ពិត​ជាមាន​គម្រោង​រៀបការ​នៅ​ចុងឆ្នាំ​នេះ ពិត ប្រាកដ​មែន​។​ប៉ុន្តែ​ក្នុងនោះ នាង​ក៏​មិនបាន​បញ្ជាក់ថា ថ្ងៃ​មង្គល​របស់​នាង ជា​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​ដែរ​។ ឈិន សុធា​រី បាន​ប្រាប់ទៀតថា អា​ពា​ហ៏​ពិ​ពា​ហ៏ របស់​នាង មិន​ធ្វើជា​លក្ខណៈ​ធំដុំ​នោះទេ​គឺ​ធ្វើ​ទៅតាម​សមត្ថភាព ទាំងសងខាង ហើយ​អ្វីដែល​សំខាន់​នោះ នាង​ចង់​បំពេញ​មុខមាត់​ក្រុមគ្រួសារ​។​ឈិន សុធា​រី បាន​បដិសេធ​មិន​និយាយ​ពី​ថ្លៃ​ប៉ុណ្ណា​ការ ដែល​លោក​សុវណ្ណ មករា ជូន​ដល់​នាង​នោះទេ​។​តារា ចម្រៀង រូបរាង​តូច​ច្រឡឹង​រូបនេះ បាន​និយាយថា នាង​សប្បាយចិត្ត បើទោះបីជា នាង មិនមាន​ស្វាមី​ជា ឧកញ៉ា ឬក៏​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដូច​គេ​។​តែ​នាង​ពេញចិត្ត​និង​ទទួលយក ហើយ​ថែរក្សា​ចំណង​ស្នេ​ហ៏​មួយ​នេះ អោយបាន​នៅ​គង់វង្ស​។​បន្ទាប់ពី​រៀបការ​រួច ឈិន សុធា​រី​និង​លោក សុវណ្ណ មករា មាន​គម្រោង​ទៅ​ក្រេបទឹក ឃ្មុំ​នៅក្រៅ​ប្រទេស​ផងដែរ​។​តែ​មិន​ប្រាប់ថា ប្រទេស​ណាមួយ នោះទេ។​

​មុន​និង​សម្រេចចិត្ត​រៀបការ ជាមួយ​លោក​សុវណ្ណ មករា នាង​បាន​សង្កេតមើល ចិត្តថ្លើម​គ្នា ប្រមាណ​ជាង​ពីរ​ឆ្នាំ​មកហើយ​។​បន្ទាប់ពី​រៀបការ ឈិន សុធា​រី សម្រេច​ថា​និង​យក​កូន តាម​បំណង​ស្វាមី ភ្លាមៗ ។ ចេ​នី​


Related