តួឯក​ស្រី​ក្នុង​រឿង «​ឈាម​ពីរ​ពណ៌​» មិន​ញញើត​នឹង​ការ​បង្អួត​ភាព​សិច​ស៊ី​

Sanofi

​អ្នកនាង មុដ ណា​ផា​ផាត (Mod Napapat) ជាតា​រា​ឯក​ស្រី​ក្នុង​រឿង «​ឈាម​ពីរ​ពណ៌​» (Khao Nok Na) ដែល​ក្នុង​រឿងនេះ អ្នកនាង​សម្តែង​ជា​តួឯក​ស្រី​កូនភ្លោះ ដោយ​ម្នាក់​ជានា​រី​មាន​ពណ៌​សម្បុរ​ស្រស់ស្អាត និង មានមុខមាត់​មាន​មន្ត​ស្នេហ៍ តែ​តួអង្គ​មួយទៀត​បែរជា នារី​ដែលមាន​ពណ៌​សម្បុរ​ស​ខ្មៅ និង សក់រួញ​មិនគួរ​ជា​ពេញចិត្ត និង ចាប់អារម្មណ៍​រប​ស់បុ​រស​ទាំងឡាយ​សោះឡើយ​។​


​គួរ​ញ្ជា​ក់​ផងដែរ​ថា អ្នកនាង មុដ ណា​ផា​ផាត មិន​ត្រឹមតែ​ជា​តារា​សម្តែង​ដែលមាន​ប្រជាប្រិយ​ខ្លាំង​នោះទេ អ្នកនាង​ក៏​ជា​តារាចម្រៀង​ដែលមាន​សំនៀង​ពិ​រោះ និង តារា​បង្ហាញ​ម៉ូដ​ផងដែរ​។ បច្ចុប្បន្ននេះ អ្នកនាង​មាន​អាយុ ២៤ ឆ្នាំ (​កើត​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៩១) កម្ពស់ ១៧០ សង់ទីម៉ែត្រ​។


​អ្នកនាង មុដ ណា​ផា​ផាត បានផ្តល់​កិច្ច​សម្ភាស​ថា អ្នកនាង​មិន​ខ្លាច​នឹង​ការថតរូប​ឈុត​សិច​ស៊ី​ឡើយ ព្រោះ​អ្នកនាង​មាន​ដងខ្លួន និង សាច់​ស​ម៉ដ្ឋខៃ ដូចនេះ​បើសិនជា​អ្នកនាង​ថត​ឈុត​សិច​ស៊ី ដូចជា​ឈុត​ប៊ី​គី​នី ធានាថា​ប្រាកដ​ជាមាន​ភាពលេច​ធ្លោ​មិន​ចាញ់​តារា​ស្រី​ណា​ម្នាក់​ឡើយ​៕ ខេ​រី​
(​ប្រភព​៖ ម៉ា​ឌូ​កាន់​)

Related