ឱក សុ​ម៉ា​វ​ត្តី ត្រូវបាន​ចោរប្លន់​កាបូប​លុយ​នៅ​ផ្សា​របឹង​កេងកង

Sanofi

​អ្នកចម្រៀង​ត្រកូល​ឱក​ដែល​ធ្លាប់​ល្បីល្បាញ និង​មាន​ប្រជាប្រិយភាព​លេចធ្លោ​នៅលើ​វិស័យ​សិល្បៈ​ចម្រៀង​នាពេល​កន្លងទៅ​គឺ អ្នកនាង​ឱក សុ​ម៉ា​វ​ត្តី​ថ្មីៗ​នេះ​បាន​ជួប​រឿង​ស៊យ​ធំ​មួយ​ដោយ​នាង​ត្រូវបាន​ចោរ​យក​កាំភ្លើង​ភ្ជង់​ប្លន់​យក​កាបូប​លុយ​នៅ​ម្តុំ​ផ្សា​របឹង​កេងកង ក្នុងពេលដែល នាង​កំពុង​បើកទ្វារ​បម្រុង​ឡើងលើ​រថយន្ត​បន្ទាប់ពី​យកទៅ​លាង​សម្អាត​រួចរាល់​នោះ​។​

អ្នកនាង​ឱក សុ​ម៉ា​វ​ត្តី​បាន​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា គ្រា​ដែល​នាង​យក​រថយន្ត​ទៅ​លាង​នៅ​ម្តុំ​ផ្សា​បឹង​កេងកង​ស្រាប់​តែមាន​ចោរ​រត់​ទៅ​បើកទ្វារ​ឡាន​របស់​នាង ហើយ​បាន​លូកដៃ​ទៅ​ឆក់យក​កាបូប​លុយ ពេលនោះ​នាង​បាន​ស្រ​វេ​ស្រវា​ប្រតាយប្រតប់​វិញ ប៉ុន្តែ​ឃើញ​ដូច្នោះ​ចោរ​ក៏បាន​ទាញ​កាំភ្លើង​មក​ភ្ជង់​គំរាម​កុំ​ឲ្យ​នាង​ស្រែក ព្រមទាំង​គំរាម​ឲ្យ​នាង​ប្រគល់​កាបូប​លុយ​ទៀតផង​។​នៅក្នុង​កាបូប​របស់​នា​ង​ដែល​ចោរ​យកទៅ​នោះ​គឺមាន​ទូរស័ព្ទដៃ​មួយគ្រឿង និង​លុយ​មួយចំនួន ព្រមទាំង​សម្ភារៈ​ខ្លះៗ​ទៀត​។ ប៉ុន្តែ​នាង​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ទេ​គ្រាន់តែ​អំពាវនាវ​និង​ស្នើ​ឲ្យ​មហាជន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណីនេះ​កុំ​ឲ្យ​ជួប​រឿង​ដូច​នាង​។

អ្នកនាង​ឱក សុ​ម៉ា​វ​ត្តី​បានសម្រេច​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​របស់ខ្លួន​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​វ័យ​ជាង​៣០​ឆ្នាំ​កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ដែល​ពិធីមង្គលការ​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ម៉​ង់​ឌី​យ៉ា​ល់​។​បើ​ទោះ កន្លងទៅ​នាង​ធ្លាប់​អះអាងថា ក្រោយពី​រៀបការ​ស្វាមី​រួច​នាង​នឹង​ចេញទៅ​រួមរស់​ជាមួយគ្នា​នៅ​អាមេរិក​តែ​អ្វីដែល​គួរ​ឲ្យ​កត់ សម្គាល់​នោះ​គឺ​រហូត​មកទល់ពេលនេះ​នាង​នៅតែ​មិនទាន់បាន​ចេញទៅ​នៅឡើយ​ទេ​៕​ដេវីត​

Related