​មាន​ជំងឺស្វាយ​គួរតែ​ព្យាបាល​ដូច​ម្តេចទៅ​?

​មាន​ជំងឺស្វាយ​គួរតែ​ព្យាបាល​ដូច​ម្តេចទៅ​?

​នៅ​ពេល​អ្នក​ត្រូវបាន​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​រួច ការព្យាបាល​ក្នុងដំណាក់កាល​ជំងឺ​ដំបូង​គឺ​ងាយ​នឹង​ជា​ទេ​។ ការត្រៀម​ព្យាបាល​ក្នុងដំណាក់កាល​ទាំងអស់​នោះ​គឺ​ការប្រើ​ថ្នាំ​ផ្សះ Penicillin ដែល​អាច​សម្លាប់​មេរោគ​បង្ក​ជំងឺ​ស្វាយបាន​។ បើសិន​ជា​អ្នក​អាឡែ​ហ្ស៊ី​នឹង​ថ្នាំ​នេះ គ្រូពេទ្យ​នឹង​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ផ្សេង​។​
​ការចាក់​ថ្នាំ Penicillin តែ​មួយ​ម្ជុល​អាច​បញ្ឈប់​ជំងឺ​ពី​ការវិវឌ្ឈន៍​របស់​វា​បាន​បើសិនជា​អ្នកឆ្លង​ជំងឺ​នេះ​តិចជាង ១​ឆ្នាំ​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​ជំងឺស្វាយ​យូរ​ជាង​មួយឆ្នាំ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​ច្រើនជាង​នេះ​។

​ថ្នាំ Penicillin គឺជា​ការព្យាបាល​តែមួយ​គត់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​ជំងឺស្វាយ​។ ស្ត្រី​ដែល​មាន​ប្រតិកម្ម​នឹង​ថ្នាំ​នេះ​អាច​នឹង​នឹង​ត្រូវ​ការប្រើ​ថ្នាំ​បន្ថែម​ដើម្បី​អាច​ឱ្យ​គាត់​អាច​ប្រើ​ថ្នាំ Penicillin បាន​។ ទោះបីជា​អ្នក​ត្រូវាបាន​ព្យាបាល​ជំងឺស្វាយ​ក្នុងពេល​មាន​ផ្ទៃពោះ​ក៏ដោយ ក៏​កូន​ដែល​កើតមក​គួរតែ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ដែរ​។

ថ្ងៃ​ដំបូង​ដែល​អ្នកទទួលយក​ការព្យាបាល អ្នក​ប្រហែលជា​ធ្លាប់​ដឹង​នូវ​អ្វី​ដែល​គេ​ហៅថា​ប្រតិកម្ម Jarisch-Herxheimer ហើយ​។ សញ្ញា​របស់​វា​មានដូចជា ក្តៅខ្លួន​ ញ៉ាក់ ច​ង្អោ និង​ឈឺក្បាល​។ ប្រតិកម្ម​មួយ​នេះ​ច្រើនតែ​មិន​កើត​មាន​យូរ​ជាង​មួយ​ថ្ងៃ​ឡើយ​។
​ក្រោយ​ពី​អ្នក​ព្យាបាល​ជំងឺស្វាយ​រួច គ្រូពេទ្យ​នឹង​ស្នើរ​ឱ្យ​អ្នក​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​បន្តទៀត​៖

  • ​ធ្វើតេស្ត​ឈាម និង​ពិនិត្យ​បន្ថែម​ដើម្បី​ឱ្យ​ប្រាកដថា អ្នក​កំពុងតែ​ប្រើ​ថ្នាំ Penicillin ត្រឹមត្រូវ​ហើយ​
  • ​ចៀសវាង​ការ​រួមភេទ​រហូតដល់​ការព្យាបាល​ត្រូវ​បញ្ចប់ និង​ធ្វើតេស្ត​ឈាម​ដើម្បី​បញ្ជាក់ថា​ជា​ដាច់​
  • ​សម្គាល់​ទៅលើ​ដៃគូ​រួមភេទ ដូច្នេះ​ពួកគេ​អាច​នឹង​ធ្វើ​តេស្ត និង​ព្យាបាល​ដែរ​បើ​សិន​ជា​ចាំបាច់​
  • ធ្វើតេស្ត​រក​មើល​ជំងឺ​អេដស៍​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។