មាន​ជំងឺ​របេង​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​

មាន​ជំងឺ​របេង​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​

​ជំងឺរបេង​គឺជា​ជំងឺឆ្លង​ខ្លាំង និង​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​បង្ក​រោគ​ក្នុង​សួត​។ វា​ក៏​ប្រហែល​ជា​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​បាន​តាមរយៈ​ចរន្តឈាម និង​កូនកណ្តុរ​។ ដោយសារតែ​ហេតុផល​ទាំងនេះហើយ យក​ល្អ​ដើម្បី​ឱ្យ​ច្បាស់​នោះ​គួរតែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ទៅ​នៅ​ពេល​សង្ស័យថា​កើត​ជំងឺរបេង​។

​ក្រៅពី​ការប្រើ​ថ្នាំ និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​សម្រាប់​ព្យាបាល​នោះ យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ដែរ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺរបេង​នេះ​។ មនុស្ស​ម្នាក់​ដែល​មាន​ការបង្ក​រោគ​នៅ​សួត​ក៏​ប្រហែលជា​ត្រូវ​ការផ្លាស់ប្តូរ​របប​អាហារ​ដែល​អាច​ជួយ​ពួកគេ​ស្រួលបួល​ពី​ជំងឺ​វិញ​។

​បើសិន​ជា​អ្នក​មាន​ជំងឺរបេង ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​អ្នក​កំពុងតែ​កើត​ជំងឺ​នេះ​មែន អ្នក​គួរ​អាន​អត្ថបទ​នេះ​ហើយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​លុប​បំបាត់​ជំងឺ​របេង​បាន​តាម​បែប​ធម្មជាតិ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យក​ល្អ​គួរតែ​ចាំ​ថា ការព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ​គួរតែ​ប្រើ​បន្ថែម​ក្នុងពេល​ទទួលយក​ការព្យាបាល​ពី​គ្រូពេទ្យ​រួច​។
 

​ខ្ទឹម​ស​
​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ ខ្ទឹមស​មាន​សមាសធាតុ​ជា​ថ្នាំ​ប្រឆាំងនឹង​បាក់តេរី​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​ទាំង​ឆៅ ឬ​ឆ្អិន​ពិតជា​អាច​ជួយ​សម្លាប់​បាក់តេរី​ដែល​កំពុងតែ​បង្ក​ជំងឺ​ក្នុង​សួត​បាន​។ វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការប្រើប្រាស់​ខ្ទឹមស​ព្យាបាល​ជំងឺ​របេង​នោះ​គឺ​ការ​ស្ងោរ​ទឹកដោះគោ​មួយ​ពែង ទឹក​៤​ពែ​ង និង​ខ្ទឹមស​ដែល​ហាន់​រួច​កន្លះ​ស្លាបព្រា​កាហ្វេ​។ នៅពេល​ទឹក​ដែល​ដាំ​នោះ​សល់​តែ​មួយ​ភាគ​បួន គួរតែ​ដាក់​វា​ឱ្យ​ត្រជាក់​សិន​ចាំ​ផឹក​។ អ្នក​គួរតែ​ញ៉ាំ​ចំនួន ៣​ដង​ក្នុង​មួយថ្ងៃ​។

​តែ​បៃតង​
ដោយសារ​តែ​អង់​ទី​អុក​ស៊ីដង់ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​ក្នុង​តែ​បៃតង ទើប​ធ្វើឱ្យ​វា​ក្លាយទៅជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អ្នកជំងឺ​របេង​ចូលចិត្ត​ញ៉ាំ​។ អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​មួយពែងៗ​តែ​បៃតង​អាច​ជួយ​ទប់ស្កាត់​ការ​បំបែក​ខ្លួន​របស់​បាក់តេរី​បង្ក​ជំងឺ ព្រមទាំង​ការពារ​កោសិកា​សុខភាព​ល្អ​របស់​សួត​កុំឱ្យ​ឆ្លង​ជំងឺ​ទៀត​។
មាន​ជំងឺ​របេង​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​

ទឹកដោះគោ​
កាលស្យូម​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា​អាច​ទប់ស្កាត់​ជំងឺ​របេង​បាន​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​ថា​ការ​ញ៉ាំ​ទឹកដោះគោ​ជា​ទៀងទាត់​គួរតែ​ធ្វើ​លើ​អ្នកជំងឺ​របេង​។ បើសិន​ជា​អ្នក​បារម្ភ​អំពី​ការឡើង​ទម្ងន់ អ្នក​ក៏​អាច​ជ្រើសរើស​ទឹកដោះគោ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​បានដែរ​។
មាន​ជំងឺ​របេង​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​

ផ្លែ​ចេក​
ការ​ញ៉ាំ​ផ្លែ​ចេក​គឺ​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​អនុញ្ញាត​ឱ្យ​រាងកាយ​ទប់ស្កាត់​ការបង្ក​រោគ​នៅ​សួត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។ រឿង​ដ៏​ល្អ​បំផុត​អំពី​ផ្លែ​ចេក​នោះ​គឺថា អ្នក​អាច​ញ៉ាំ​វា​បាន​គ្រប់​វិធី​ទាំងអស់​៕

មាន​ជំងឺ​របេង​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។