ដឹង​អត់ថា​ឃឹនឆាយ​អាចព្យាបាល​កា​រលើស​សម្ពាធ​ឈាម​?

ដឹង​អត់ថា​ឃឹនឆាយ​អាចព្យាបាល​កា​រលើស​សម្ពាធ​ឈាម​?

​សព្វថ្ងៃ​នេះ​ការ​លើស​សម្ពាធ​ឈាម​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​មនុស្ស​ភាគច្រើន ព្រោះ​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​កាន់តែខ្លាំង​។ ប៉ុន្តែ​យើង​មាន​ដំណោះស្រាយ​ខ្លះ​អាច​ជួយ​អ្នក​បាន​។ ចូរ​ប្រើប្រាស់​ឃឹនឆាយ​ដើម្បី​លុបបំបាត់​ការលើស​សម្ពាធ​ឈាម​។

​នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​ដែល​ចំ​រ៉ាញ់​ចេញពី​ឃឹន​ឆាយ នោះ​សម្ពាធ​ឈាម​នឹង​ថយចុះ​។ ឃឹន​ឆាយ​ផ្ទុក​ទៅ​ដោយ​សារធាតុ 3-n-butylphtalide សម្រាប់​បង្កើត​ជា​រសជាតិ​របស់​បន្លែ និង​ឈ្ងុយឆ្ងាញ់​។

​ការប្រើប្រាស់​ទឹក​បន្លែ​ប្រភេទ​នេះ អ្នក​ពិតជា​អាច​ជួយ​ដល់​ខ្លួនឯង​បាន​។ ចូរ​ផឹកទឹក​ឃឹនឆាយ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​ក្រោយពី​ព្យាយាម​បាន​មួយ​ទៅ​ពីរ​សប្តាហ៍​។

អ្វី​ដែល​អ្នកត្រូវការ​
​ឃឹន​ឆាយ​ពីរ​គុម្ព​
​ឆៃថាវ​ក្រហម កន្លះ​មើម​

​ការ៉ុត​ពីរ​មើ​ម​

ដឹង​អត់ថា​ឃឹនឆាយ​អាចព្យាបាល​កា​រលើស​សម្ពាធ​ឈាម​?
​ផ្លែ​ប៉ោម​ពណ៌​បៃតង​កន្លះ​ផ្លែ​

ដឹង​អត់ថា​ឃឹនឆាយ​អាចព្យាបាល​កា​រលើស​សម្ពាធ​ឈាម​?
​ក្រូចឆ្មា​មួយ​ចំហៀង​
ដឹង​អត់ថា​ឃឹនឆាយ​អាចព្យាបាល​កា​រលើស​សម្ពាធ​ឈាម​?

ចូរ​កិន​របស់​អស់ទាំង​នេះ​ចូលគ្នា បន្ទាប់​មក​ញ៉ាំ​វា​ភ្លាមៗ​។​ ដោយសារ​តែ​ឃឹនឆាយ​មាន​ជាតិ​ប៉ូតា​ស្យូម​ដូច្នេះ​វា​នឹង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ព្រមទាំង​សម្រួល​ដល់​សម្ពាធ​ឈាម​ផង​ដែរ​។

​ឃឹន​ឆាយក៏​ផ្ទុក​ជាតិ Phthalides ដែល​ជួយ​សម្រួល​ដល់​ការលុបបំបាត់​ជាតិ​អំបិល​ច្រើន​ក្នុង​រាងកាយ​ដែល​អាច​នាំ​ឱ្យ​លើស​សម្ពាធ​ឈាម​ដែរ​។ ចូរ​កុំ​ភ្លេច​ថា ការ​លើស​សម្ពាធ​ឈាម​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​បេះដូង​។ ការ​ញ៉ាំ​បន្លែ​នេះ​ទាំងមូល​ក៏​ល្អ​ចំពោះ​សុខភាព​ដែរ ព្រោះ​ថា​វា​មាន​ជាតិ​អំបិល​ទាប ប៉ុន្តែ​អ្វី​ដែល​ច្រើន​នោះ​គឺ​ជាតិ​សរសៃ ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម ដែល​សុទ្ធសឹងតែ​ល្អ​ចំពោះ​សម្ពាធ​ឈាម​មនុស្ស​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។