សាន សុ​ម៉ាលី ៖ ដើម្បី​គ្រួសារ ជួប​ព្យុះភ្លៀង​បែបណា​ក៏​ខាំមាត់​

សាន សុ​ម៉ាលី ៖ ដើម្បី​គ្រួសារ ជួប​ព្យុះភ្លៀង​បែបណា​ក៏​ខាំមាត់​

​រាជធានី​ភ្នំពេញ : បុប្ផា​ដែល​រីក​ពី​ខេត្តបន្ទាយមានជ័យ​កញ្ញា សាន សុ​ម៉ាលី នៅក្នុង​វិថី​សិល្បៈ​ហាក់​ច​ប្រែជា​ស្ងប់ស្ងាត់​ដូច​ចោរ​លូច​សេះ ប៉ុន្តែ​គេ​នៅតែ​ឃើញ​វត្តមាន​របស់​នាង​នៅតាម​កម្មវិធី​ជួបជុំ​មិត្ត​ភ​ក្កិ ម្តងម្កាល​និង​នៅក្នុង​ក្លឹប​រាត្រី​មួយចំនួន​។ តារា​សម្តែង​ដែល​មហាជន​ស្គាល់​ថា​នាង​កាកី ឬ​កញ្ញា សាន សុ​ម៉ាលី ថ្មី​នេះៗ​បានប្រកាស​ក្តែ​ងៗ​ក្នុង​ហ្វេ​ស​ប៊ុ​ក នាង​នឹង​ខំតស៊ូ​ដើម្បី​ជីវិត​និង​ដើម្បី​គ្រួសារ​។​

 

​ជាមួយនឹង​ដំណឹង​នេះ​កញ្ញា សាន សុ​ម៉ាលី ជួប​នូវ​វិប្បត្តិ​អ្វី ឬក៏​កំពុង​ទទួលបាន​លាភ​រាសី​ឡើង​កាក់កប់​យ៉ាងណា​នោះទេ ខណៈដែល​ពេលមុន​នោះ​ក៏​ធ្លាប់​ឮថា តារា​រូប​ស្រស់​នេះ បាន​បណ្តើរគ្នា​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ដែល​គេ​សង្ស័យថា ជា​សង្សារ​របស់​នាង ក្នុងនោះដែរ​បើតាម​ពត៌មាន​ពី​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​នាង​ដែរ​សុំ​មិន បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សុ​ម៉ាលី​និង បុរស​ម្នាក់​នោះ​គឺ​កំពុងមាន​គម្រោង​បើកហាង​មួយ​។ ដោយឡែក​រហូតមកដល់​ពេលនេះ​រំលង​ច្រើន​ខែ​ហើយ ហើយ​គម្រោង​របស់​នាង​នៅតែ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ​។​

 

​ជាមួយគ្នា​នោះ កញ្ញា សាន សុ​ម៉ាលី ក៏​ធ្លាប់បាន​ប្រាប់​ដែរ​ថា «​បើ​លុយ​ក៏​តិច ហើយ​រក​កន្លែង​ក៏​មិនបាន​ដែរ សម្រាប់​កន្លែង​ល្អ​យើង​ចង់​បើក​នោះ​» ទំនង​បែប​នឹង​មិនមាន​រូបរាង​បាន​លេច​ចេញទៅ​។ យ៉ាងណា​មកទល់នឹង​ពេលនេះ នៅ​មិនឃើញ សុ​ម៉ាលី បើក​ជំនួញ​អ្វី​ទេ ខណៈ​ការងារ​សិល្បៈ​ក៏​កាន់តែ​ថមថយ​ទៅៗ ។ ជាមួយគ្នានេះ នាង សាន សុ​ម៉ាលី ក៏បាន​សរសេរ​សារ​ខ្លី​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​ខ្ងុំ​មិន​អស់សង្ឃឹម​ទេ ទោះ​ឥឡូវ​ពិបាក​មែន​តែ​ខ្ងុំ​នឹង​ស៊ូ​ដើម្បី​គ្រួរ​សារ​»៕

សាន សុ​ម៉ាលី ៖ ដើម្បី​គ្រួសារ ជួប​ព្យុះភ្លៀង​បែបណា​ក៏​ខាំមាត់​ សាន សុ​ម៉ាលី ៖ ដើម្បី​គ្រួសារ ជួប​ព្យុះភ្លៀង​បែបណា​ក៏​ខាំមាត់​

សាន សុ​ម៉ាលី ៖ ដើម្បី​គ្រួសារ ជួប​ព្យុះភ្លៀង​បែបណា​ក៏​ខាំមាត់​