មុខសញ្ញាកាច់ក ម៉ូតូរបស់ប្រជាពលរដ្ឋ និងនគរបាល នៅស្រុកខ្សាច់កណ្តាល ត្រូវបង្ក្រាប ដកហូតម៉ូតូ ២គ្រឿង

កណ្តាល៖ មុខសញ្ញាកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ និងម៉ូតូ របស់មន្រ្តីនគរបាលនៅស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ និង នគរបាលបង្ក្រាបបានចំនួន ២នាក់ ខណ:ម្នាក់ទៀតកំពុងរត់គេចខ្លួន នៅ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុច ទួលកំផ្លា ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង។

លោក ថេង មករា មេបញ្ជាការ អហស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំង ចំនួន ១២នាក់ ប្រើប្រាស់រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង សហការជាមួយ នគរបាលស្រុក ចុះបង្ក្រាប ហើយឈាន ទៅដល់ការចាប់ខ្លួនជនល្មើស ២នាក់ ខណ:ម្នាក់ទៀតបានរត់គេចខ្លួន។

មេបញ្ជាការ អហរូបនេះបានបញ្ជាក់ថា ជនសង្ស័យទី១. ឈ្មោះ អ៊ុក ចាន់ អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្លាល ឃុំគោកព្រិញស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង និងទី២. ឈ្មោះ ហេង ណារ៉េត អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រីឯទី៣. ឈ្មោះ ចា គី អាយុ ២៥ឆ្នាំ នៅភូមិឃុំជាមួយ ជនល្មើសទី១ រត់គេចខ្លួន។

ក្រោយបង្ក្រាបក្រុមជនល្មើសទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូត ម៉ូតូជនល្មើសធ្វើសកម្មភាព ០១គ្រឿង ម៉ូតូ ជនរងគ្រោះ ០១គ្រឿង និងដែកស្រួច ១ដើម។

ដោយឡែកជនរងគ្រោះ ២នាក់ ទី១. ឈ្មោះ ជាង ឡា អាយុ ៤៧ឆ្នាំ មុខរបរ នគរបាលប៉ុស្តិ៍ នៅភូមិ ឃុំកើតហេតុ បាត់បងម៉ូតូ ១គ្រឿង C 125 សេរី2008 ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1K- 0108 និងទី២. ឈ្មោះ ណុន វ៉ាន់ដា អាយុ ២៩ឆ្នាំ មុខរបរ ជាងកាត់ដេរ នៅភូមិរកាទី1ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាលម៉ូតូម៉ាកC 125 ស៊េរី 2008 ផ្លាកលេខកណ្តាល 1I-7512 បានរកឃើញវិញ។

បើតាមន្រ្តីអាវុធហត្ថ នៅម៉ោងកើតហេតុខាងលើ ជនល្មើសមានគ្នា ៣នាក់ បានលួចកាច់សោកម៉ូតូរបស់លោក ជាង ឡា ហើយជនល្មើសឈ្មោះ ចា គី ជិះគេចបាត់ពីកន្លែងកើតហេតុ ចំណែកជនល្មើសឈ្មោះ អ៊ុក ចាន់ និងឈ្មោះ ហេង ណារ៉េត បានបន្តមកលួចកាច់សោកម៉ូតូជនរងគ្រោះ ឈ្មោះ ណុន វ៉ាន់ដា ហើយត្រូវបានជនរងគ្រោះ រាយការណ៍ ប៉ុស្តិ៍រកាជន្លឹង ប៉ុស្តិ៍សន្លុង ក្រោយមកកំលាំង ផ្នែកព្រហ្មទ័ណ្ឌ និងកម្លាំងកងរាជអាវុធហត្ថស្រុក បាន ចុះពន្ធ័ចាប់ និងមានការចូលរួមពីប្រជាពលរដ្ឋហើយក៍ឃាត់ជនល្មើសបាន ២នាក់តែម្តង។

ដោយមានបទបញ្ជាយ៉ាងតឹងរឹងពីមេបញ្ជាការអហលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា លើការពង្រឹង បញ្ហាសន្តិសុខជូនប្រជាពលរដ្ឋនោះ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៍ សំ តុលា បានផែន ការ ដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់បង្ក្រាប បទល្មើសចោរកម្មទាំងនេះបានជាច្រើនករណី។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កម្លាំងអាវុធហត្ថស្រុកបានប្រគល់ឲ្យអធិការដ្នាននគរបាលស្រុក ដែលជាម្ចាស់ ករណីចាត់ការតាមនីតិវិធីបន្ត៕