គិត​ត្រឹម​ម៉ោង​៧ព្រឹក​នេះ​ខេត្ត​ព្រះ​សីហនុ​ផ្ទៃ​មេឃ​ធម្មតា​ ក្រោយ​ពី​យប់​មិញ​ភ្លៀង​ខ្លាំង

ខេត្ត​ព្រះសីហនុ​ ៖ សេចក្តី​រាយការណ៍​បា​ន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៧ និង​៥០នាទី​ព្រឹក ថ្ងៃ​ទី​៩ តុលា នេះ អាកាស​ធាតុ​នៅ​ខេត្ត​ព្រះ​សីហនុ​មេឃ​មិន​ស្រឡះ តែ​ក៏​មិន​អួ​អាប់​ដែរ ក្រោយ​ពី​យប់​មិញ​ក្នុង​ទី​រួម​ខេត្ត​មាន​ភ្លៀង​ខ្លាំងលាយ​ឡំ​ផ្គរ​រន្ទះ​គួរ​ឱ្យ​ស្រៀវ​សាច់​ផង​ដែរ តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ ៕