យុទ្ធសាស្ត្រសាមញ្ញៗ ដើម្បីកម្ចាត់​បួរ​ក្រោម​ចង្កាឲ្យរាប​ស្មើរ (មានវីដេអូ)

មាន​មនុស្សជាច្រើនណាស់ដែលមាន​បញ្ហាខ្លាញ់នៅ​ក្រោមចង្ការ​ ឬគេហៅថាបួរ។ ហេតុនេះហើយ​ទើបពួកកេតែងតែ​ចូលចិត្ត​ពាក់អាវកបំពង ឬប្រើកន្សែងក​ដើម្បី​បិទបាំង​ចំណុច​ខ្សោយមួយនេះ។ ប៉ុន្តែ​ឈប់បារម្ភទៅ មាន​វិធីសាស្ត្រសាមញ្ញៗតែមាន​ប្រសិទ្ធិភាពអាចកម្ចាត់បួរនៅក្រោមចង្ការបាន។
សូមអនុវត្ត​តាមជំហាន​សាមញ្ញទាំងនេះ​ដើម្បីកម្ចាត់​ជាតិខ្លាញ់ក្រោមចង្កា៖
១. លំហាត់ប្រាណទី ១៖ លើកចង្កាឡើងលើ
- បញ្ឈរក​ឡើង​ឲ្យត្រង់
- ចាប់ផ្តើម​ងើយមើលពិដាន
- បបូរមាត់ខាងក្រោម​រុញ​ឲ្យវែងជាបបូរមាត់ខាងលើ
- ធ្វើឲ្យ​បាន​ ៣០វិនាទី ហើយ​ធ្វើឡើងវិញ ១០ដង។
២. លំហាត់ប្រាណទី ២៖ ធ្វើចលនា.ក
- ធ្វើចលនាក្បាលរបស់អ្នកឲ្យ​​ចង្កាស្របទៅ​នឹង​ស្មា
- ធ្វើចលនា​យឺតៗចុះក្រោម បន្ទាប់មកឡើងលើវិញ
- ធ្វើដដែលៗឲ្យបាន ១០ដង
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ មង្គលការ
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • យុទ្ធសាស្ត្រសាមញ្ញៗ ដើម្បីកម្ចាត់​បួរ​ក្រោម​ចង្កាឲ្យរាប​ស្មើរ (មានវីដេអូ)