មានចាំរូបនេះទេ ! ជារឿងរ៉ាវតារាស្រីតៃវ៉ាន់ មានកូនអត់ស្អាត ត្រូវប្តីលែងលះ ឥឡូវនាងប្តឹង

មានចាំរូបនេះទេ ! ជារឿងរ៉ាវតារាស្រីតៃវ៉ាន់ មានកូនអត់ស្អាត ត្រូវប្តីលែងលះ ឥឡូវនាងប្តឹង

ដោយ៖ សូរ្យរិទ្ធ

តារាម៉ូដែលតៃវ៉ាន់ ត្រៀមប្តឹងអ្នកដែលពាក់ព័ន្ធ ដែលបានបង្ហោះរូបថត ថានាងកែសម្ផស្ស​ផ្ទៃមុខ រហូតបានស្អាត ហើយដល់ពេលមានកូនមិនស្អាតដូចនាង បណ្តាលឱ្យស្វាមីរបស់នាង ប្តឹងលែងលះ  ធ្វើឱ្យនាងដេកឱបទុក្ខ រយៈពេល ៣ ឆ្នាំ បាត់បង់ឱកាសរកប្រាក់រាប់លាន ។

ថ្ងៃទី ៨ តុលា នេះ វេបសាយ appledaily.com.tw  ផ្សាយថា នាង យា វ៉ានចឺង តារាម៉ូដែល បានត្រៀមប្តឹងគ្លីនិកកែសម្ផស្សមួយកន្លែង ដែលបានយករូប ថតរបស់គ្រួសារនាង ទៅផ្សព្វ​ផ្សាយខុស រហូតធ្វើឱ្យនាងបាត់បង់ឱកាសរកប្រាក់រាប់លាន និង ក្លាយជាតួត្លុកក្នុងពិភព​អនឡាញ ។

មានចាំរូបនេះទេ ! ជារឿងរ៉ាវតារាស្រីតៃវ៉ាន់ មានកូនអត់ស្អាត ត្រូវប្តីលែងលះ ឥឡូវនាងប្តឹង

មានចាំរូបនេះទេ ! ជារឿងរ៉ាវតារាស្រីតៃវ៉ាន់ មានកូនអត់ស្អាត ត្រូវប្តីលែងលះ ឥឡូវនាងប្តឹង

រឿងរ៉ាវវាដូច្នេះ នាង យា វ៉ានចឺង បានថតរូបភាព ដើម្បីឃោសនាឱ្យគ្លីនិក​កែសម្ផស្សមួយ​កន្លែងកាលពីឆ្នាំ ២០១២ ជារូបថតគ្រួសារប្តីប្រពន្ធមួយគូ មានកូន ៣ នាក់ ដែលមានមុខ​មាត់ខុសពីឪពុកម្តាយ ហើយធ្វើកិច្ចសន្យាថា រូបថតនេះចុះផ្សាយតែកាសែត និង ទស្សនាវដ្តី​ប៉ុណ្ណោះ ។ ប៉ុន្តែទីបំផុតបែរជាយ កទៅប្រើនៅក្នុងអ៊ីនធឺរណេត មុន ចុះផ្សាយលើ​កាសែត ។

ចុងក្រោយមានព័ត៌មានចចេច-ចចូច ថារូបថត នាងជាភរិយាបានទៅកែសម្ផស្ស​ផ្ទៃមុខឱ្យ​ស្អាត ប៉ុន្តែនៅពេលមានកូន ៣ ណាក់បែរជាមិនស្អាតដូចប៉ាម៉ាក់ បណ្តាលឱ្យរងើកភ្លើង នៃការសង្ស័យរបស់ស្វាមី ថាជារឿងផ្សេង ហើយចាត់ការប្តឹងលែង លះភរិយា ។ ព័ត៌មាន​បំផ្លើសទៀតថា មូលហេតុដែលកូនមុខអត់ស្អាត និង មិនដូចម្តាយ គឺមកកាលមុន នាង វ៉ានចឺង អត់ស្អាត ក៏ទៅកែសម្ផស្ស … ។ ព័ត៌មាននេះត្រូវបានផ្សាយនៅលើអនឡាញ​យ៉ាង​លឿននៅទូទាំងពិភពលោក រហូតមានការ Comment ច្រើនបែប ច្រើនយ៉ាង មានទាំង​ភាសាអង់គ្លេស ជប៉ុន ។ល។

ចុងក្រោយមកក៏យក DNA ទៅពិនិត្យ គឺជាខ្សែឈាមរបស់​ឪពុកម្តាយមួយគូពិតៗនេះឯង ។

នាង វ៉ានចឺង រៀបរាប់ទាំងទឹកភ្នែកថា «នាងបានបាត់បង់ឱកាសរកប្រាក់រាប់លានដុល្លារ ព្រោះនាងជា Agency ផ្សាយឃោសនាពាណិជ្ជកម្ម, នាងបានអំពាវនាវសុំបញ្ឈប់ផ្សាយ ព័ត៌មាននេះ ហើយថែមទាំងត្រៀមប្តឹងគ្លីនិកកែសម្ផស្ស និង អ្នកពាក់ព័ន្ធទាំងនោះទៀត» ៕

មានចាំរូបនេះទេ ! ជារឿងរ៉ាវតារាស្រីតៃវ៉ាន់ មានកូនអត់ស្អាត ត្រូវប្តីលែងលះ ឥឡូវនាងប្តឹង

ស្រឡាញ់ប្រពន្ធគេ ត្រូវប្តីគេចាំវ៉ៃ សន្លប់ធំ (ទស្សនាឃ្លីប)http://www.matenak.com/2015/10/08/4173.html/

Posted by Matenak on Thursday, October 8, 2015