Facebook នឹង​មិន​ដាក់​ប៊ូតុង Dislike​ ទេ​ តែ​ដាក់​រូប​ Emoji លើប៊ូតុង​ Like ជំនួស​វិញ


Facebook នឹង​មិន​ដាក់​ប៊ូតុង Dislike​ ទេ​ តែ​ដាក់​រូប​ Emoji លើប៊ូតុង​ Like ជំនួស​វិញ

នៅ​ក្នុង​សន្និសីទ​សំនួរ​និង​ចម្លើយ​​ (Q & A ) ​របស់​ក្រុមហ៊ុន​ Facebook ​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ​​លោក Mark Zuckerberg ​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​ធ្វើ​ការ​បង្កើត​ ​ប៊ូតុង​ Dislike ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​អ្នក​ប្រើ​ជា​ច្រើន​ឆ្នាំ​ ដើម្បី​​ប្រើ​វា​បង្ហាញ​ពី​អារម្មណ៍​ពិត​ទៅ​លើ​ Post នីមួយ​ៗ​នៅ​លើ​ Facebook។

 

Facebook នឹង​មិន​ដាក់​ប៊ូតុង Dislike​ ទេ​ តែ​ដាក់​រូប​ Emoji លើប៊ូតុង​ Like ជំនួស​វិញ

 

 

ដោយ​ឡែក​នៅ​ថ្ងៃ​ពុធកន្លង​ទៅថ្មីៗ​នេះ ក្រុមហ៊ុន​ Facebook បែរ​ជា​​​ប្រកាស​​​ថា ​ខ្លួន​កំពុង​តែ​ធ្វើ​តេស្ដ​​ទៅ​លើ​ប្រភេទ​រូប Emoji ថ្មី​ជំនួស​វិញ​ មាន​​ឈ្មោះ​ថា Reaction ។

 

​Reaction គឺ​ជា​ប្រភេទ​​រូប Emoji ​ថ្មី​​​ដើម្បី​ប្រើ​សម្រាប់​បង្ហាញ​ពី​អារម្មណ៍​ពិត​នៅ​លើ​ Post នីមួយៗ។ ​បច្ចុប្បន្ន​រូប​ emoji ទាំង​នោះ​គឺ​មាន​ចំនួន​ប្រាំពីរ​ ​​​ដែល​បង្ហាញ​ពី​អារម្មណ៍​ផ្សេង​គ្នា​​​ដូច​ជា​​ “Like, Love, Haha, Yay, Wow, Sad, និង Angry”។

 

​អ្នក​ប្រើប្រាស់​អាច​ប្រើ​រូប​ Emoji ទាំង​នេះ​បាន​​ដោយ​គ្រាន់​តែ​​ចុច​ឲ្យ​ជាប់​លើ​​​ប៊ូតុង​ Like ​​នោះ​វា​លោត​បង្ហាញ​​នូវ​រូប​ Emoji ទាំង​នោះ​ ហើយ​​គ្រាន់​តែ​​អូស​វា​ទៅ​កាន់​រូប​ណា​មួយ​​ណា​ដែល​ចង់​ប្រើ នោះ​វា​នឹង​បង្ហាញ​រូប​មួយ​នោះ​​នៅ​ក្រោម​ Post។

 

Facebook នឹង​មិន​ដាក់​ប៊ូតុង Dislike​ ទេ​ តែ​ដាក់​រូប​ Emoji លើប៊ូតុង​ Like ជំនួស​វិញ

 

ស្ថាបនិក​ Facebook ​លោក Mark Zuckerberg ​បាន​សរសេរ​នៅ​លើ​គណនី​ Facebook ​របស់​លោក​ថា​​ មុខងារ​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​ប្រើ​សាកល្បង​នៅ​ក្នុង​ប្រទេស​អៀ​រ​ឡង់ ​និង​អេស្ប៉ាញជា​មុន​សិន​ ដើម្បី​ស្វែង​យល់​ពី​កំហុស​ខុស​ឆ្គង​ណា​មួយ​ ឬ​មាន​អ្វី​ត្រុវ​​កែសម្រួល​ មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​អ្នក​គ្រប់​គ្នា ហើយ​លោក​សង្ឃឹម​ផង​ដែរ​ថា ​​អ្នក​ប្រើប្រាស់​នឹង​ចូល​ចិត្ត​វា​ ហើយនឹង​​ប្រើ​វា​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​​ពិត​របស់​ខ្លួន​នៅ​លើ​ Post ណា​មួយ៕

 

 

អាន​បន្ត៖   Facebook នឹង​ដាក់​ប៊ូតុង​ Dislike ​ឲ្យ​អ្នក​ប្រើប្រាស់​​បង្ហាញ​ពី​អារម្មណ៍​ពិត​​​លើ​ Post

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ wired