ប្រគល់​រង្វាន់​ថតរូប ប្រជាប្រិយ​អន្ដរជាតិ “​ពានរង្វាន់​នៃ​វិភាគទាន ចំពោះ​មនុស្សជាតិ​”

ភ្នំពេញ: សកម្មភាព​អបអរសាទរ នៃ​ខួប​ឆ្នាំ​ទី​៧០ នៃ​អង្គការ​យូណេស្កូ និង​ពិធី​ប្រគល់​រង្វាន់ នៃ​ការប្រកួត ថតរូប​ប្រជាប្រិយ​អន្ដរជាតិ “​ពានរង្វាន់​នៃ​វិភាគទាន ចំពោះ​មនុស្សជាតិ​” បាន​បិទ​សម្ពោធ នៅ​ស្រុក​សាំង​គ្លី​ឡា ខេត្ត​យូ​ន​ណាន កាលពីថ្មីៗកន្លងមកនេះ។
​មាន​អ្នក​ថតរូប​ប្រជាប្រិយ ដែល​មកពី​ជាង ៥០ ប្រទេស បានឃើញ​ដល់​ទេសភាព​ធម្មជាតិ ដ៏​ស្រស់ស្អាត នៃ​ទីក្រុង​ឌី​ឈី​ង ដែលជា​តំបន់​ជនជាតិ​ទី​បេ និង​តំបន់​ហិមៈ ហើយ​បាន​មាន​អារម្មណ៍​ផ្ទាល់ខ្លួន ទៅលើ​ប្រិយភាព នៃ​វប្បធម៌​ពហុ​ជនជាតិ លើ​ទឹកដី​បរិសុទ្ធ​នេះ​។​

​សកម្មភាព​លើក​នេះ គឺ​រៀបចំ​រួមគ្នា ដោយ​អង្គការ​យូណេស្កូ គណៈកម្មាធិការ​ទំនាក់ ទំនង នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) អន្តរជាតិ និង​សមាគម​ថតរូប ប្រជាប្រិយ​ចិន​។ សមាគម​ថតរូប ប្រជាប្រិយ​ចិន នៅបាន​រៀបចំ​សកម្មភាព​ជាច្រើន ដូចជា “​សកម្មភាព​កត់ត្រា ចំពោះ​វប្បធម៌​នៃ​ជនជាតិ​ឆាំង ជនជាតិ​ទី​បេ និង​ជនជាតិ​យី​”, “​បុណ្យ​វប្បធម៌​ប្រជាប្រិយ ទូទាំង​សកលលោក​សម័យ​ទី​១” ពិព័រណ៍​រឿង​រូបភាព “​ចំណាំ​នៃ​មនុស្សជាតិ​” នៅ​ស្រុក​សាំង​គ្លី​ឡា ជាដើម​៕V/S

ប្រគល់​រង្វាន់​ថតរូប ប្រជាប្រិយ​អន្ដរជាតិ “​ពានរង្វាន់​នៃ​វិភាគទាន ចំពោះ​មនុស្សជាតិ​”