ស្លាប់​០៦ និង​របួសធ្ងន់​-​ស្រាល​២៦នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​៦​នាក់​ស្លាប់ ២០​នាក់​រង​របួសធ្ងន់ និង​៦​នាក់​ផ្សេង​ទៀត រង​របួសស្រាល ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក បាន​បង្ក​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៦​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​និង អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូលហេតុ​ដែល បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មានល្មើស​ល្បឿន៨​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង​គ្រោះថ្នាក់​៣​លើក​, និង​ស្រវឹង​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៨​នាក់​(​យប់​៤​នាក់​) ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ធ្វើការ​ផាកពិន័យ រថយន្ត​សរុប​ចំនួន ៨៩៧​គ្រឿង (​រថយន្ត​ធំ ៣១៦​គ្រឿង​) ស្មើ​និង ៩១៩​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៥៦៦​គ្រឿង ស្មើនឹង​៥៦៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣៣១ គ្រឿង​​ស្មើនឹង​៣៥៣​ករណី ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១.១៦០​គ្រឿង ៕