យប់មិញ​ នៅស្រុកសំរោងទង​រថយន្តបាឡែន​បុកគោយន្ត​រ៉េចង្កូតធ្លាក់ផ្លូវស្លាប់៣ របួស៣

ខេត្តកំពង់ស្ពឺ ៖ ​រថយន្តបាឡែនមួយគ្រឿង​បើកលឿនបុកគោយន្ត​ដែលបើកសស្របទិសគ្នា​ ធ្វើឲ្យរថយន្តផ្ទុក​មនុស្ស៧នាក់​ ​បានរ៉េចង្កូតធ្លាក់ផ្លូវ​​ បណ្តាលឲ្យ​មនុស្សនៅក្នុង​រថយន្ត៣នាក់​​បាន​ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ ​និង៣នាក់ផ្សេងទៀត​​​​រងរបួសធ្ងន់ស្រាល ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោងជិត១០និង៣០នាទី​យប់ថ្ងៃទី០៨ តុលា ២០១៥​ ស្ថិតនៅតាមបណ្តោយផ្លូវ​ជាតិលេខ៤​ ក្នុងភូមិឡ ​ឃុំកាហែង ​ស្រុកសំរោងទង ។

សេចក្តីរាយការណ៍​បានបន្តថា​ រថយន្តបាឡែន ​ព៌ណស ពាក់ស្លាកលេខ​ 2S 2655​ ក្រោយកើតហេតុភ្លាមៗ​ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។

អ្នកស្លាប់និង​របួសទំាង៦នាក់​ រស់នៅក្នុុងភូមិ-ឃុំ-​ស្រុកស្រែអំបិល ខេត្តកោះកុង ។

ព័ត៌មានលម្អិតនឹង​មានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕