លោកឧកញ៉ា​លាង ឃុន ផ្តល់​ឯកសណ្ឋាន​ថ្មី​ចំនួន១៧៥​កំ​ប្លេ​​ជូន​​​ប្រជា​ការពារ​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ កាលពី​​​ល្ងាច​ថ្ងៃ​ទី​០៨ ​តុលា ​​២០១៥ លោក​ឧកញ៉ា​លាង ឃុន អគ្គនាយក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា បាន​នាំ​យក​ឯកសណ្ឋាន ( ឈុត ) ថ្មី​ជូន​ដល់​ប្រជា​ការពារ​ខណ្ឌមានជ័យចំនួន១៧៥កំ​ប្លេ​ ។ ​​

ពិធី​ផ្តល់​​ឯកសណ្ឋាន​ថ្មី​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិ​វេណ​សាលា​ខណ្ឌមានជ័យ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ពេជ្រ កែវ​មុនី អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​មានការ​ចូល​រួល​ពី​កម្លាំង​កងរាជអាវុធហត្ថ មន្ត្រី​នគរបាល និង​ប្រជា​ការពារ​ចំនួន១៧៥​នាក់ នៅ​ក្នុង​ខណ្ឌមានជ័យ​ទាំងមូល​ផង​ដែរ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​មាន​ប្រសាសន៍ ថ្លែង​អំណរ​អរគុណ​យ៉ាង​ក្រៃ​លែង ជូន​ចំពោះ​លោក​ឧកញ៉ា​លាង ឃុន ដែល​លោក​​​មានចិត្ត​សប្បុរស​ឧបត្ថម្ភនូវ​ឯកសណ្ឋាន​ឈុត​ជា​ប្រជា​ការពារ ចំនួន ១៧៥កំ​ប្លេជូន​ដល់​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងមូលដើម្បី​ស្លៀកពាក់​ឱ្យ​បាន​សមរម្យក្នុង​បុព្វហេតុ​បម្រើសេវា​សាធារណៈក៏​ដូច​ជា​ការពារ​នូវ​សន្តិភាព​សុ​វត្ថ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​រស់នៅ​ប្រកប​ទៅ​ដោយ​សុខ​សប្បាយ​​៕