ព្រឹក​នេះ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ​​​ស្រឡះ​ល្អ និង​ក្តៅ​ចែស​

​ខេត្ត​​កែប​+​កំពត​+​កោះកុង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ឯនាយ​សមុទ្រ បានឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា សម្រាប់​ព្រឹក​នេះ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ និង​ទូ​ទាំង​ក្រុង​/​ស្រុក នៃ​ខេត្ត​ទាំង​៣​នេះ ផ្ទៃមេឃ​គ្មាន​ពពក​​នោះ​ទេ ​ស្រឡះ​ល្អ​បញ្ចេញ​ពន្លឺ​ថ្ងៃ និង​ក្តៅចែស​តែ​ម្តង ។​

ប្រភព​ព័ត៌មាន​ដដែល បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​៩ តុលា នេះ ​ផ្ទៃមេឃ​​គ្មាន​ពពក​​គ្រប​ដណ្តប់ ​ស្រឡះចែស និង​ក្តៅ​ផង​ដែរ ៕